ច្បាស់ការអត់ហ្នឹង ! កញ្ញា សុវត្ថិ ធារិកា នឹងចូលក្នុងផលិតកម្មថោនដ៏ល្បី ក្នុងពេលឆាប់ៗខាងមុខនេះ
ភ្នំពេញ ៖ កាលពីយប់មិញនេះ គណនីហ្វេសប៊ុកផ្លូវការរបស់អ្នកដឹកនាំ និងរៀបចំកម្មវិធីរបស់ផលិតកម្ម ថោន លោក ដា ភ្លេង បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងកញ្ញា សុវត្ថិឌី ធារិកា រួមទាំងម្ចាស់ផលិតកម្ម។
ក្នុងនោះផងដែរ ផ្អែកទៅលើការបង្ហោះនោះ ម្ចាស់គណនីហ្វេសប៊ុកលោក ដា ភ្លេង ក៏បានសរសេរថា៖
«ស្វាគមន៍ប្អូនស្រី សុវត្ថិឌី ធារិកា»។
ធ្វើបណ្ដាអ្នកគាំទ្រក៏ដូចជាប្រិយមិត្តនិយម ប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។
លើសពីនេះទៅទៀតនោះ គេសង្កេតឃើញមានបណ្ដាអ្នកគាំទ្រជាច្រើន បានចោទជាសំណួរទៅកាន់តារាចម្រៀងវ័យក្មេងកញ្ញា សុវត្ថិឌី ធារីកា ថាការពិតទេ ដែលនាងនឹងក្លាយជាតារាចម្រៀងក្នុងផលិតកម្ម ថោន ដែលជាផលិតកម្មលំដាប់មួយនៅក្នុងប្រទេសកម្ពុជាយើង។
យ៉ាងណាមិញ មកទល់នឹងពេលនេះ គេពុំទាន់ឃើញមានការបកស្រាយពី កញ្ញា សុវត្ថិឌី ធារិកា ឬលោក ដា ភ្លេង នៅឡើយនោះទេ ដូច្នេះហើយមានតែយើងរង់ចាំតាមដានទាំងអស់គ្នាថាទៅជាយ៉ាងណា៕