Blackpink ស្លៀករ៉ូបវាលខ្នង Jennie, Rosé, Lisa សិចស៊ីខ្លាំង ប៉ុន្តែផ្ទុះខ្លាំងបំផុតគឺ Jisoo !

បន្ទាប់ពីការរង់ចាំជាច្រើនថ្ងៃមក ទីបំផុតមនុស្សបានឃើញ Jisoo បង្ហាញរាងរបស់នាងក្នុងរ៉ូបគ្មានខ្នងពណ៌ខ្មៅ ។ ថ្មីៗនេះ Jisoo បង្ហាញមុខក្នុងព្រឹត្តិការណ៍ Cartier  Jisoo បានធ្វើឱ្យបណ្ដាញសង្គមផ្ទុះឡើងជាមួយនឹងរូបរាងសិចស៊ីគួរឱ្យភ្ញាក់ផ្អើលរបស់នាង។ ក្នុង​រូបថត​ដែល​បង្ហោះ​ដោយ​ខ្លួន​ឯង​ជា​បន្តបន្ទាប់​នៅ​លើ Instagram Jisoo បាន​ថត​ដោយ​ផ្អៀង​ខ្នង​ដើម្បី​បង្ហាញ​ខ្នង​ដ៏​សិចស៊ី​របស់​នាង។

Lisa ក៏ធ្លាប់បង្ហាញខ្នងទទេររបស់នាងជាមួយនឹងរ៉ូបពណ៌ខ្មៅ ដែលធ្វើឲ្យកក្រើកពេញអ៊ីនធឺណិត។ Rosé ក្នុង​មួយ​ឈុត​ដែល​ថត​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុនបាន​បង្ហាញ​រូប​រាង​របស់​នាង​ក្នុង​រ៉ូប​ពណ៌​ខ្មៅ ។ រ៉ូបនេះមានខ្សែស្តើងល្អិតល្អន់ ផ្នែកខាងក្រោយរាងអក្សរ V បង្កើតអារម្មណ៍ទាក់ទាញ ។
After Footer (Active) - damrei Mr1 Zone2
ទោះបីជារ៉ូបដែល Rosé ស្លៀករ៉ូបវាលខ្នងដូចគ្នា ប៉ុន្តែភាពស្រស់ស្អាតដែលនាងនាំមកគឺភាពទន់ភ្លន់សុភាពនារី។
Jennie ក៏បានបង្ហាញនៅឈុតរបស់ខ្លួនដែលវាលខ្នងបង្ហាញនូវរូបរាដ៏ស្រស់ស្អាតសាកសមជាហ្វេសិនអាយខនដ៏ល្បីពាសពេញពិភពលោកមែន។
Eriya