កាត់តាមអីកាត់ចុះ សម្រស់រូបរាងមុខមាត់តែសុំរឿងនេះម្យ៉ាងកុំឲដូចម្ដាយ ឌីជេប្រុសលោក Man Phatnapon កំពុងមានក្ដីបារម្មណ៍ចំពោះកូនស្រីតូចកំពុងលូតលាស់ធំធាត់របស់លោក ក្លាយកាត់ទៅតាមម្ដាយសព្វថ្ងៃកំពុងអប់រំដោយផ្ទាល់ហើយ។
ដោយភរិយារបស់លោក DJ Man ក៏គឺតារាចម្រៀងនិតារាសម្ដែងស្រីស៊ិចស៊ីនាង Baitoey Suteewan ទាំងគូបានសាងជីវិតគ្រួសារក្លាយជាប្ដីប្រពន្ធតារាមួយគូដែលស្រលាញ់គ្នាផ្អែមល្ហែមល្អូកល្អើន និងបានកូនស្រីម្នាក់ហើយផងដែរ។ កូនស្រីតូចខ្ជូតគួរឲស្រលាញ់កាត់ទៅម៉ាក់កាត់ទៅប៉ា ចាប់ផ្ដើមធំលូតលាស់ហើយ ធ្វើឲលោក Man ជាឪពុក បាននិយាយផងដែរថា ពេលនេះលោកកំពុងអប់រំកូនរឿងស្លៀកពាក់មិនចង់ឲស្លៀកស៊ិចស៊ីដូចម្ដាយនោះឡើយ ពេលនៅផ្ទះជាមួយលោកម្ដងៗលោកតែងតែស្លៀកពាក់ឲកូនស្រីជិតៗដើម្បីទម្លាប់តាំងពីឥឡូវទៅផងដែរ។ រូបលោកមិនចង់ឲកូនស្រីទម្លាប់ស្លៀកស៊ិចស៊ីពេលពេញវ័យតាមម្ដាយនោះទេ ភរិយាលោកស្លៀកស៊ិចស៊ីលោកមិនហាមទេ ព្រោះនេះជាចំណូលចិត្តតាំងពីដើមមករបស់នាង តែចំពោះកូនស្រីវិញគឺសុំហាមតាំងពីតូចៗទៅហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ