Alex-Bow សម្លឹងមុខគ្នាជិតយ៉ាងហ្នឹងបើជាត្រីក្រឹមប្រហែលជាពោះធំហើយ…..សម្លឹងភ្នែកគ្នាយ៉ាងផ្អែមល្ហែមដូចផែនដីនេះតែពីរនាក់អញ្ចឹង! មានរូបភាព

នៅតែបន្ដផ្អែមល្អែមដាក់គ្នាទៅមុខទៀតសម្រាប់តួឯកប្រុសស្រីយ៉ាង Bow Maylada ជាមួយ Alek-Theeradej នៅពេលថ្មីៗនេះខាងស្រីបានផុសរូបភាពរ៉ូមែនទិចដូចជាក្នុងឱកាសថ្ងៃខួបកំណើតលើបណ្ដាញសង្គម IG ឈ្មោះ @bow_maylada  ដោយដាក់ចំណងជើងនៃរូបភាពថា “#tb my birthday 4.6.22 #នោះអី”

ដោយរូបភាពខាងលើនេះ Bow Maylada បានជ្រើសរើសយកត្រង់កន្លែងដ៏សែនរ៉ូមែនទិចមកផ្ញើរហ្វេនៗបានលើសជាតិស្ករជាមួយគ្នា ជារូបភាពខណៈពេលអ្នកទាំងពីរកំពុងតែសម្លឹងមើលមុខគ្នាយ៉ាងផ្អែមល្ហែមជាពិសេសមើលភ្នែកគ្នាបែបជិតៗ ស្ទើរតែអាចនិយាយបានថា បើជាត្រីក្រឹមអាចនិងពោះធំបាន

After Footer (Active) - damrei Mr1 Zone2

ឃើញបែបនឹងហើយបើមិត្តភ័ក្ដនិងអ្នកគាំទ្រមិនចូលទៅខមិនទេវាពិតជាសម្លែកហើយ មានទាំងសរសើរមានទាំងហាមព្រោះខ្លាចលើសជាតិស្ករ ហើយនៅមានការបង្អាប់ផ្សេងៗទៀតថា ដូចផែនដីនេះគ្មានវត្តមានអ្នកផ្សេងអញ្ចឹង……

អត្ថបទដោយ : នីត្តា