គួរឲ្យស្រលាញ់ និងចិត្តល្អ សម្រាប់តួស្រីកូនកាត់ Bella Ranee ដែលឥឡូវត្រឡប់មកនៅលីវវិញហើយកាន់តែស្រស់ស្អាត និងល្បីជានិច្ចមិនអន់ថយ ។ តារាស្រីរូបនេះ តែងមានការងារបន្តបន្ទាប់រវល់មិនឈប់រហូតស្រែកថាគ្មានពេលស្វែងរកស្នេហានោះឡើយ។ ថ្មីៗនេះមានរឿងដ៏គួរឱ្យស្រលាញ់មួយកើតឡើងនៅពេលតារាស្រី Bella នាំម្តាយ និងអ្នកចាត់ការទៅមើលការសម្ដែង Solo 13 របស់ Note Udom Taepanich ។
ក្នុងនោះដែរ នាងបានបង្ហាញឈុតឆាកដ៏កក់ក្តៅដោយកាន់ភួងផ្កាដ៏ធំមួយទៅចូលរួមអបអរសាទរNote Udom ជាមួយនឹងសារអបអរសាទរ ….Single 13 x Bupha rompant ជូនពរជោគជ័យគ្រប់ភារកិច្ច ហើយក៏អរគុណចំពោះសេចក្ដីសុខដែលបានផ្តល់ឱ្យយើង…… ។ រឿងនេះដែរ បានធ្វើឱ្យទាំងក្រុមការងារ និង Note Udom សុទ្ធតែរំភើបរីករាយស្រែកហ៊ោ។
After Footer (Active) - damrei Mr1 Zone2
Eriya






