Ter បើកទំលាយពីការសុំរៀបការប្រាប់ថានឹងរងចាំរហូតដល់ Mai Davika ត្រៀមខ្លួនរួចរាល់!

ត្រៀមខ្លួនជាយូណាស់មកហើយ រួមរស់ជាមួយគ្នាយ៉ាងយូរឈានចូលឆ្នាំទី៥ហើយ សម្រាប់គូស្នេហ៍ Ter-Mai Davika ហើយជាការពិតណាស់ មហាជនជាច្រើនកំពុងរង់ចាំមើលថា តើពេលណាទើបគូស្នេហ៍មួយគូនេះ ចូលរោងការ។ ឆ្លើយតបនឹងរឿងនេះដែរ Mai បង្ហើបថា « យើងនិយាយអំពីអាពាហ៍ពិពាហ៍គ្រប់ពេល ប៉ុន្តែទុកគ្រាន់តែជាការលេងសើចមិនហ្មត់ចត់នោះទេ។ ហើយពេលនេះមានការងារជាច្រើន ខ្ញុំ​មិន​ទាន់​រៀប​ការ​នៅ​ពេល​នេះ​ទេ»។

ហើយ​ថ្មីៗ​នេះ​ខាងTer បាន​ចេញ​មក​បើក​ចំហ​សារ​ជា​ថ្មី​ពី​រឿង​រៀបការ​នោះ។ ដោយលោកប្រាប់ថាការត្រៀមខ្លួនពិតប្រាកដត្រូវតែត្រៀមខ្លួនជាមួយគ្នាឥឡូវនេះវាមិននៅដំណាក់កាលនោះទេ។ ទោះបីជាMai មិនទាន់ត្រៀមខ្លួនក៏ដោយតែលោកនៅរងចាំបាន លោកក៏មិនបារម្ភអំពីអាយុទេ ទ្វីត្បិតតែមានអាយុ 38 ឆ្នាំនៅឆ្នាំនេះ ហើយត្រូវបានគេសួរច្រើនអំពីអាពាហ៍ពិពាហ៍ និងមានសម្ពាធ ប៉ុន្តែវាមិនអីទេគ្រាន់តែមាន Mai នៅក្បែរខ្លួនគាត់គឺបានហើយ ។
After Footer (Active) - damrei Mr1 Zone2
Eriya