សោកស្ដាយណាស់! Alek បានត្រឹមពោលពាក្យបែបនេះ ពេលលឺអ្នកគាំទ្រចង់ឱ្យលោក និង Toey ស្រលាញ់គ្នាវិញ!

កាលពីពេលថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញតារាថៃស្រី Toey Jarinporn និង តារាប្រុស Alex Rendell បានបង្ហោះរូបភាពបង្ហាញពីសកម្មភាពថ្មីៗជាមួយគ្នា ក្រោយពេលបែកបាក់ស្នេហាអស់រយៈពេលជាង២ឆ្នាំ រហូតធ្វើឲ្យហ្វេនៗជាច្រើនចង់ឲ្យអ្នកទាំងពីរចាប់ផ្ដើមសារជាថ្មីថែមទៀតផង។

តែយ៉ាងណាមិញក្រោយពេលមានមតិបែបនេះពីហ្វេនៗកាន់តែច្រើនឡើងៗ ថ្មីៗនេះ Alex បានចេញមុខនិយាយនៅក្នុងបទសម្ភាសន៍យ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«សម្រាប់រូបភាពរបស់លោក និង Toey ដែលបានលេចឡើងជាមួយគ្នា លោកមិនបានបង្ហាញឡើងដើម្បីទាក់ទាញ់ចំណាប់អារម្មណ៍នោះទេ តែវាគ្រាន់តែរូបភាពរួមការងារជាមួយគ្នាតែប៉ុណ្ណោះ ចំណែកទំនាក់ទំនងរវាងលោក និង Toey  គឺត្រឹមតែជាមិត្តភក្តិនឹងគ្នា ពេលជួបគ្នាលោក និង Toey និយាយជាមួយគ្នាធម្មតា មិនប្រើពាក្យស៊ីជម្រៅអ្វីនោះ»

មិនត្រឹមតែប៉ុនណោះ Alex ថែមទាំងទម្លាយយ៉ាងច្បាស់ៗទៀតថា សព្វថ្ងៃនេះលោកមានសង្សារហើយ ដូច្នេះទំនាក់ទំនងរវាងលោក និង Toey លើសពីមិត្តវាមិនអាចទៀតនោះទេ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី