គួរ​ឲ្យ​សោកស្តាយខ្លាំងណាស់ ផលិត​កម្ម​ BigHit បាន​ឲ្យក្រុម​ BTS ឈប់ ប៉ុន្តែ​ពួកគេ​មិនឃ្លាត​ឆ្ងាយ​ពីហ្វេននោះទេ

បន្ទាប់ពីរស់នៅជាមនុស្សសាធារណៈ អស់រយៈពេល៦ឆ្នាំ នៅទីបំផុត BTS ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកពីការងារ ទៅធ្វើអ្វីដែលពួកគេចង់ធ្វើបំផុត រយៈពេលប្រមាណជា២ខែ មុននឹងត្រលប់មកធ្វើការងារ ជាតារាល្បីបន្តទៅទៀត។

ប៉ុន្តែជាក់ស្ដែង ចាប់តាំងពីពេលដែលផលិតកម្ម BigHit ប្រកាសពីការឈប់សម្រាកនេះ សមាជិកក្រុម BTS ហាក់ដូចជាមិនបានទៅណាឆ្ងាយពីហ្វេនសោះឡើយ។ ផ្ទុយទៅវិញ ពួកគេបានធ្វើការឆ្លើយតបសំនួរ ពីអ្នកគាំទ្រនៅក្នុងបណ្ដាញ Weverse ជាហូហែ ថែមទាំងបង្ហោះរួបភាព និងវីដេអូថ្មីៗជាច្រើនទៀតផង។

After Footer (Active) - damrei Mr1 Zone2

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺ Jimin បានធ្វើការ Live វីដេអូជជែកកំសាន្តជាមួយអ្នកគាំទ្រ ជាច្រើនដង។ មិនត្រឹមតែ Jimin ម្នាក់នោះទេ សមាជិកដទៃទៀតក៏បានបង្ហាញមុខ នៅក្នុងវីដេអូ Live របស់ Jimin ផងដែរ ជាហេតុធ្វើឲ្យហ្វេនរំភើបរីករាយជាខ្លាំង។

យ៉ាងណាមិញ ទោះបីជាបច្ចុប្បន្ននេះ សមាជិកទាំងអស់មិនទាន់បានចាកចេញទៅស្រុកកំណើតនៅឡើយ ប៉ុន្តែពួកគេបានបញ្ជាក់ថា ពួកគេនឹងធ្វើដំណើរទៅជួបជុំគ្រួសារ និងមិត្តៗ ក្នុងពេលឆាប់ៗខាងមុខនេះហើយ៕