ក្រោយមង្គលការកូនប្រុសបញ្ចប់ គង់ សុជាតិ បង្ហោះសាររៀបរាប់ពីអារម្មណ៍ខ្លួនយ៉ាងដូច្នេះ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ជាថ្ងៃមង្គលការកូនប្រុសពិធីការិនីសំបូរប្រជាប្រិយភាពអ្នកនាង គង់ សុជាតិ ដែលក្នុងនោះយើងបានឃើញវត្តមានអ្នកសិល្បៈលី្បៗ និងភ្ញៀវកិត្តិយសអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនទៅចូលរួមអបអរសាទរថែមទៀតផង។

យ៉ាងណាមិញក្រោយពេលកម្មវិធីមង្គលការកូនប្រុសបញ្ចប់ទៅយ៉ាងរលូនរួចមក ពិធីការិនីរូបនេះ ក៏បានធ្វើការបង្ហោះរូបភាព និងសារបង្ហាញពីអារម្មណ៍រំភើប និងអរគុណដល់ភ្ញៀវកិត្តិយលដែលបានចូលរួមថ្ងៃមង្គលរបស់កូនប្រុសយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ជាថ្មីម្តងទៀតយើងខ្ញុំ និងក្រុមគ្រួសារពិតជាមានមហាកិត្តិយសបំផុតដែលបានផ្តល់វត្តមានចូលរួម មង្គលជ័យរបស់កូនប្រុសស្រីរបស់យើងទាំងពីរ សូមគោរពដល់គ្រប់ថ្នាក់ដឹកនាំ និង ឯកឧត្តម លោកជំទាវ លោកឧកញ្ញា អស់លោក លោកស្រីទាំងអស់ យើងខ្ញុំ និង គ្រួសារពិតជាសូមគោរពថ្លែងអំណរគុណ សម្រាប់ការចំណាយពេលវេលាចូលរួម និង សូមជូនពរជ័យសិរីសួស្តីកើតមានដល់អស់លោកអ្នកគ្រប់ៗគ្នា»៕

សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី