អីយ៉ា! កុំឲ្យគេថា Single យូរពេក ពេលនេះ Toey Jarinporn បង្ហើបរឿងស្នេហ៍ថ្មីរបស់ខ្លួនហើយ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាថៃស្រីរូបស្រស់ Toey Jarinporn បែកបាក់ស្នេហាជាមួយតារាប្រុស Alex Theeradeth មក នាងក៏ទុកបេះដូងនេះទំនេររយៈពេលជាង២ឆ្នាំមកហើយ ពុំមានលេចលឺចំណងស្នេហាថ្មីជាមួយនរណានោះទេ។

ជាក់ស្ដែងទើបតែថ្មីៗនេះ នាងទើបតែដាច់ចិត្ត ទម្លាយថា សព្វថ្ងៃនេះ ខ្លួនកំពុងតែមើលចិត្តជាមួយអ្នកថ្មីហើយ ហើយកន្លងមក២ឆ្នាំនេះ នាងមិនបានបើកចិត្តជាមួយអ្នកណានោះទេ ទើបតែឥឡូវនេះនាងក៏ទើបតែចាប់ផ្តើមបើកចិត្ត និងកំពុងតែសិក្សាមើលចិត្តគ្នាជាមួយគេផងដែរ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ នាងបានបញ្ជាក់ទៀតថា អ្នកដែលនាងកំពុងមើលចិត្តនោះ គឺជាអ្នកក្រៅសិល្បៈ ព្រមទាំងមានអាយុច្រើនជាងនាង ហើយនាងក៏ស្គាល់គេមកជាយូរហើយដែរ តែសុំមិនបញ្ចេញច្រើនជាងនេះទៀតទេ​ ហើយសូម្បីតែក្រុមមិត្តភក្តិរបស់នាងក៏នៅមិនទាន់មានអ្នកណាម្នាក់ដឹងដែរ។

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបានជូនពរឲ្យស្នេហាថ្មីរបស់នាងសមដូចបំណងនិងឆាប់បង្ហាញមុខឲ្យគ្រប់គ្នាបានឃើញផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី