ផ្អើលពេញប្រទេស!! សា្ថនីយ៍ប៉ុស្តិ៍លេខ ៣ ចាក់ផ្សាយឈុតខ្លីរបស់រឿង Rak Kaew ដែលជាស្នេហាស្រីស្រលាញ់ស្រីដូចគ្នា!

Teaser ទាក់ទាញខ្លាំងជាមួយ Rak Kaew ដែលជារឿងភាគរបស់ស្ថានីយ៍ប៉ុស្តិ៍លេខ៣ ដែលសម្ដែងដោយតារាល្បីពីរដួងគឺ Kao Suphatsara និង Chris Horwang ។ រឿងនេះក៏មានការចូលរួមដោយតារាផេ្សងទៀត ​ដូច​ជា Louis Scott និង Peach Phachara ជាដើម។ Rak Kaew សរសេរដោយ Kritsana Asokasin ដែលរឿងនេះបង្ហាញពីជីវិតរបស់របស់ក្មេងស្រីម្នាក់ដែលត្រូវបានយកមកចិញ្ចឹមក្នុងគ្រួសារអ្នកមាន។

ប៉ុន្តែសង្ឃឹមថានឹងគេចចេញពី “អ្នកមានគុណ” ដែលបង្កើតរបួសផ្លូវចិត្តដល់នាង បូករួមនឹងរឿងរ៉ាវស្នេហាដែលមិនគួរកើតឡើង ធ្វើឱ្យនាងព្យាយាមគេចពីអ្នកមានគុណដែលបានចិញ្ចឹមខ្លួនឯង។ ទស្សនិកជនជាច្រើននិយាយថា មិនអាចរងចាំបានទេ បន្ទាប់ពីបានឃើញឈុតខ្លីនៃរឿងថ្មីនេះ។ រង់ចាំតាមដានរឿង Rak Kaew ឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣។
After Footer (Active) - damrei Mr1 Zone2

Eriya