ទោះជាមកដល់ថៃវិញក៏ដោយ Bow នៅមិនភ្លេចបង្ហោះរូបភាពផ្អែមល្ហែមពេលធ្វើខួបកំណើតជាមួយនឹងAlek កាលនៅអាមេរិក

ជា​គូស្នេហ៍​ដែលកំពុងតែស្រលាញ់គ្នាល្អូកល្អើញ គឺ Bow Malada និង Alek Theeradech ដែលបានបបួលគ្នាទៅវិស្សមកាលនៅសហរដ្ឋអាមេរិក។ ហើយគេក៏ឃើញមាន​រូបភាព​គួរ​ឱ្យ​ស្រឡាញ់​ឱ្យ​អ្នកគាំទ្រ​បាន​ទស្សនា​ជា​បន្តបន្ទាប់ ។ ​បើ​ទោះ​បី​ជា​បាន​ត្រឡប់​មក​ប្រទេស​ថៃ​មួយ​រយៈ​ហើយ​ក៏​ដោយ ប៉ុន្តែ​ភាព​ផ្អែម​ល្ហែម​មិន​ចេះ​អស់​ឡើយ។

ព្រោះកាលពីពេលថ្មីៗនេះ Bow Malada បានបង្ហាញរូបថតពីដំណើរកម្សាន្តទៅចូលរួមពិធីខួបកំណើតគម្រប់អាយុ ២៦ឆ្នាំ ជាមួយគូស្នេហ៍ Alekនៅសហរដ្ឋអាមេរិក។ តាមរយៈ instagram ជាមួយចំណងជើងថា “#tb ថ្ងៃកំណើតខ្ញុំ 4.6.22 #Nui” ហើយ​ជា​ការ​ពិត​ដោយ​មិត្តភ័ក្ដិ​តារា​ល្បី​ៗ​និង​អ្នក​គាំទ្រ​ក៏ចូលមកនិយាយលេងចំអកពីភាពផ្អែមល្អែមរបស់អ្នកទាំងពីរ ។
After Footer (Active) - damrei Mr1 Zone2
Eriya