ច្រើនម៉ូតច្រើនម៉ាកពេក ធ្វើបន្ទប់មួយដាក់ទុកមើលតែម្ដងទៅ! តារាសម្ដែងស្រីសម្រស់ស៊ិចស៊ីយ៉ាងល្បីឈ្មោះក្នុងសិល្បៈថៃនាង Aum Lakana ថ្មីៗនេះបានមកបង្ហោះរូបបង្ហាញរាង ថែមបង្ហាញឲឃើញសម្បត្ដិដែលស្រីៗចង់បាន ជាកាបូបថ្មីៗម៉ាកប្រេនល្បីៗពេញនិយមនាពេលបច្ចុប្បន្ន។
ដោយ Aum Lakana មួយរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មិនទាន់បានចូលមកប្រឡូកក្នុងវិស័យការសម្ដែងវិញនៅឡើយទេ។ រូបនាងបានរៀបការជាមួយបុរសអ្នកជំនួញម្នាក់ ក្រោយពីមើលចិត្តគ្នាច្រើនឆ្នាំនិងពេលនេះបានកូនស្រីម្នាក់ហើយតូចខ្ជូតគួរឲស្រលាញ់។ ទោះមិនទាន់ត្រលប់មកសម្ដែងវិញ តែ Aum ក៏នៅតែស្អាតខ្ញង់មិនចេញពេលនៅជាតារានោះទេ ថែមរបស់ម៉ាកប្រេនល្បីៗទិញទាន់គេជានិច្ច ជាពិសេសកាបូបតែម្ដងទិញច្រើនរហូតធ្វើបន្ទប់មួយទុកដាក់ជាពិសេសទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ