មិត្តភក្តិនិងហ្វែនៗបានចូលរួមសម្តែងក្តីរីករាយក៏ដូចជាអបអរសាទចំពោះកញ្ញា Apitsada យ៉ាងច្រើនកុះករដោយថ្មីៗដើមខែនេះនាងត្រូវបានមិត្តប្រុសអាថ៌កំបាំងរបស់នាងសុំរៀបកាយ៉ាងស្ងប់ស្ងាត់។ បន្ទាប់ពីមានគេចាប់បានពិធីករស្រីប្រកាសទទួលស្គាល់ថាពត៌មានទាំងអស់នោះជាការពិត ប៉ុន្តែក៏មិនព្រមអោយសម្ភាសន៍ថាអនាគតស្វាមីម្នាក់នោះគឹជានរណា មានមខមាត់យ៉ាងណានោះដែល។
ចុងក្រោយដោយសាទទួលបានសំណូមពរពីហ្វែនៗនិងមិត្តភក្តិសាច់ឆ្ងាយច្រើនពេកពិធីករស្រីដាច់ចិត្តផុសរូបគូនៅក្នុងអ៊ិនស្តាក្រាមដើម្បីបើកបង្ហាញមុខអោយគេឯងបានឃើញបុរសក្នុងដួងចិត្តរបស់នាងជាសាធារណ:ជាលើកដំបូង។ បុរសមានសំណាងបានបេះដូងរបស់តារាស្រីឆ្នើមម្នាក់នោះប្រើប្រាស់ Account អ៊ិនស្តាក្រាមឈ្មោះ kcteja មានអាជីជាអ្នកជំនួញហើយមានជំនាញជា Chef ពិសេស។
លោក kcteja មានរូបរាងស្រស់សង្ហារមុខដូចតួកូរ៉េសាកសមជាមួយពិធីការិនីស្រីដងខ្លួនស៊ិចស៊ីរបស់យើងមែនទែន អ្នកគាំទ្រឃើញមុខហើយអស់ចិត្តព្រោះអ្នកទាំងពីរសមជាគូនឹងគ្នាដោយគ្មានទើសត្រង់ណា សម្រាប់ថ្ងៃមង្គលការពេលនេះយើងពុំទាន់បានតម្រុយអ្វីនោះទេ ពីព្រោះខាងស្រីធ្លាប់ប្រាប់នៅក្នុងកម្មវិធី แฉ ថានិយាយគ្នាមិនទាន់ត្រូវទាក់ត្រង់ភ្ញៀវខាងនាងច្រើនខ្លាំង។
អត្ថបទដោយ សា





