មិនចាំយូរ! ពេជ្រ សោភា តបទៅផាំងក្រោយមានគេថាតែងខ្លួនអត់សមបែបនេះទៅកម្មវិធី!

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងនៅពេលឃើញតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា ស្លៀករ៉ូបពណ៌ស្វាយយ៉ាងស្រស់ស្អាត ទៅចូលរួមកម្មវិធីមង្គលការកូនប្រុសច្បង អ្នកនាង គង់ សុជាតិ ពេលនោះស្រាប់តែមានអ្នករិះគន់ថាតារាស្រីរូបនេះតែងខ្លួនមិនសក្ដិសម ពោលគឺមិនបានពាក់គ្រឿងអលង្ការពេជ្រច្រើនដូចគេ។

យ៉ាងណាមិញក្រោយពេលមានមតិរិះគន់បែបនេះមក តារាស្រីរូបនេះក៏មិនចាំយូរដែរ ក៏បានបង្ហោះរូបភាពនិងអមជាមួយសារតបទៅយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ផ្ញើជូនបងស្រីម្នាក់នោះជាពិសេស បងនិយាយថា ពេជ្រ សោភា ទៅការគេទាំងមូលធ្វើខ្លួនចេញមកដូចអត់សមសោះ ថ្ងៃក្រោយបើគ្មានរបស់ពាក់មកខ្ចីខ្ញុំពាក់ទៅ បើក្រដឹងថាក្រ ចាញ់គេពាក់ពេជ្រពេញៗខ្លួន (បងអើយខ្ញុំពាក់ពេជ្រតាំងពីថ្ងៃដែលខ្ញុំកើតរហូតដល់ថ្ងៃនេះគឺ ពេជ្រ សោភា) មួយទៀតបងឯងកើតអីមកខឹងនឹងខ្ញុំមិនពាក់ពេជ្រនឹងបង»

គួរបញ្ជាក់ផងដែរថា ទោះបីមានមតិរិះគន់មួយចំនួនតូច តែងាកទៅមើលមនុស្សជាច្រើនដែលបានឃើញរូបនេះហើយពិតជាសរសើរសម្រស់តារាស្រីរូបនេះពិតជាស្រស់ស្អាតខ្លាំង ទោះមិនរំលេចឈុតអលង្ការច្រើនក៏មើលទៅលេចធ្លោរខ្លាំងដែរ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី