លោកព្រះ មើលចំនួនអ្នកមើលថែកូនតារាពេលឈឺ!! ៦នាក់ចាំមើលក្មេងប្រុសតែម្នាក់ មិនមានពិតប្រាកដមិនជួលមនុស្សច្រើនដល់ថ្នាក់នេះទេ!
អាចនិយាយបានថាក្តីបារម្មណ៍របសឪពុកម្តាយពេលកូនឈឺធំធេងខ្លាំងណាស់ អ្នកខ្លះដល់ថ្នាក់ធ្លាក់ខ្លួនឈឺខ្លួនឯងព្រោះត្រូវនៅចាំសង្កេតអាការ:ជម្ងឺរបស់កូន។ ចុងក្រោយចិញ្ចឹមកូនម្នាក់ឯងលែងរួចលោក djpetjah ជួលម៉ែដោះអោយមកនៅជាមួយ និងយកចិត្តទុកដាក់លើជម្ងឺរបស់កូនប្រុសដល់ទៅ ៦ នាក់ព្រមគ្នា។
លោក djpetjah បានផុសរូបម៉ែដោះកំពុងអង្គុយជុំវិញកូនប្រុសនៅក្នុងអ៊ិនស្តាក្រាមហើយបានសសេរថា “ម៉េចដែលអ្នកទាំងអស់គ្នា កូនប្រុសខ្ញុំមិនស្រួលខ្លួនម្តង ម៉ែដោះមកផ្តល់កំលាំងចិត្តយ៉ាងកុះករ #ប៉ុន្តែមេផ្ទះរបស់យើងច្រើនពេកហើយទេដឹង555555” ។
បណ្តាលអោយមិត្តភក្តិជាច្រើននាក់របស់គាត់នាំគ្នាចូលមកខមមិនឆ្លើយតបថា “ច្រើនជ្រុលពេកហើយអ្នកអើយ ផ្ទះឯងការងារអ្វីក៏ច្រើនម្ល៉េះ ហេតុអ្វីត្រូវការមនុស្សច្រើនដល់ថ្នាក់នេះ?”។ ចំណែកហ្វែនៗរបស់តារាប្រុស និងអូនថៃកាដែលជាកូនប្រុសបាននាំគ្នាបារម្មណ៍ពីសុខភាពរបស់ថៃកា ហើយបានផ្ញើរពាក្យជូនពរអោយឆាប់ជាយ៉ាងច្រើនសន្ធឹកសន្ធាប់។
អត្ថបទដោយ សា







