អ្នកដឹកនាំរឿង annethong អូសយ៉ាយ៉ាចូល Gym ដើម្បីរឿងថ្មី!! រឿងដែលល្បីថាមានអ្នករងចាំទស្សនាច្រើននោះកំពុងចូលខ្លួនមកបម្រើងអារម្មណ៍ទស្សិកជនហើយ!

ឆ្នាំនេះអ្នកនាង annethong ទទួលបានពានក្នុងនាមជាអ្នកដឹកនាំដែលចេញរឿងថ្មីច្រើនជាងគេបំផុតជាក់ជាមិនខាន ដោយព្រោះរឿងមួយទៀតចប់ នាងចេញរឿងថ្មីមួយទៀត ហើយចេញជាបន្តបន្ទាប់។ ចាត់ទុកថាបានសងសឹកជម្ងឺកូវីដ១៩បានយ៉ាងល្អប្រសើរ!!

After Footer (Active) - damrei Mr1 Zone2

ចុងក្រោយ annethong អូសតារាស្រីដែលការងារច្រើនមិនដែលមានពេលវេលាសូម្បីទទួលការងារថ្មី urassayas អោយមកចូលរួមហាត់ប្រាណជាមួយនាងទាល់តែបាន។ ថ្ងៃនេះតារាស្រីទាំងពីរនាក់បានផុសរូបគូនៅកន្លែងហាត់ប្រាណចូលក្នុងអ៊ិនស្តាក្រាម ដោយកញ្ញាយ៉ាយ៉ា សសេរ Caption ថា “មកដល់ក្នុងពេលឆាប់ៗ 😆😆😆 #คือเธอ” ចំណែកអ្នកដឹកនាំសសេរជាសាថា “នាំតួឯកស្រីរឿង #คือเธอ មកហាត់ប្រាណ🏃‍♀️🏃‍♀️@urassayas #คือเธอ #badromeo #thongentertainment” ។


ឃើញនាំគ្នាហាត់យកសាចត់ដុំបែបនេះហ្វែនៗអត់គិតដល់ឈុតដែល urassayas នឹងស្លៀកពាក់នៅក្នុងរឿងថ្មីនោះមិនបានទេ ទំនងសុទ្ធតែជាឈុតដែលបញ្ចេញភាពស៊ិចស៊ីច្រើនហើយមើលទៅ។ ដូចដែលសាមីខ្លួនដែលជាតួឯកស្រីបានប្រាប់ថាមិនយូទៀតទេហ្វែនៗ និងអ្នកទស្សនាទាំងអស់នឹងបានទស្សនាស្នាដៃសម្តែងរបស់យ៉ាយ៉ា និងសាច់រឿងដែលនរណាៗក៏ទាយថាល្អមើលខ្លាំងៗនោះហើយ។

អត្ថបទដោយ សា