នេះណែកមុខមាត់រូបរាងគូស្នេហ៍ថ្មីរបស់តួឯកប្រុសលោក Weir Sukkolawat ស្នេហាលើកនេះមិនមែនជាអ្នកក្នុងរង្វង់សិល្បៈតែក៏ស្រស់ស្អាតមិនធម្មតា ថែមអនាគតកូនប្រសារស្រីលើកនេះម៉ែពេញចិត្តណាស់ថតរូបយកមកបង្ហោះដោយខ្លួនឯងផ្ទាល់តែម្ដង។
ដោយតួឯកប្រុសលោក Weir Sukkolawat ពេលនេះបេះដូងក៏មិននៅទំនេរទៀតដែរមានម្ចាស់ហើយ ក្រោយពីបែកបាក់ស្នេហាជាមួយតួឯកស្រី Bella Ranee ដែលជាអតីតសង្សារនាពេលកន្លងមក។ ហើយចំណងស្នេហាលើកនេះរបស់លោកមិនមែនអ្នកក្នុងរង្វង់សិល្បៈទៀតនោះទេ មិនដឹងទាក់ទងគ្នាយូរប៉ុណ្ណាពេលនេះខាងក្រុមគ្រួសាររបស់លោក Weir ក៏ទទួលរាក់ទាក់អនាគតកូនប្រសារយ៉ាងជិតស្និទ្ធ ថែមម្នាក់នេះអ្នកម្ដាយស្រលាញ់ខ្លាំងរហូតយករកថតដែលថតជុំគ្នាមកបង្ហោះ នឹងសសេរថា Love You All ថែមទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ