បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Pancake Khemanit និងស្វាមីរៀបការជាមួយគ្នាបាន១២ថ្ងៃហើយ ហើយហ្វេនៗជាច្រើនក៏កំពុងតែរង់ចាំទស្សនាទិដ្ឋិភាពក្នុងដំណើរកំសាន្តក្រេបទឹកឃ្មុំ និងសង្ឃឹមថាតារាស្រីរូបនេះនឹងមានដំណឹងល្អឆាប់ៗនេះថែមទៀតផង។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ Pancake បានចេញមុខទម្លាយអារម្មណ៍ខ្លួនក្រោយរៀបការយ៉ាងដូច្នេះថា៖
«ក្រោយរៀបការរួច បងខ្លាឃ្មុំ គាត់និយាយប្រាប់ខ្ញុំថា គាត់ធ្វើខ្លួនមិនត្រូវ ព្រោះតែខ្ញុំហាក់មើលថែគាត់ជាងមុន ហួងហែងជាងមុន ហើយមានពេលវេលានៅជាមួយគ្នាច្រើនជាងមុន ដែលគាត់ហាក់មិនសូវទម្លាប់ ហើយគាត់ក៏បានមកនិយាយជាមួយខ្ញុំ រឿងគម្រោងយកកូន ព្រោះគាត់វ័យច្រើនគួរសមដែរហើយ តែចំពោះរឿងនេះ ខ្ញុំសុំឆ្លើយបានត្រឹមថា បណ្តោយតាមធម្មជាតិ តាមដំណើរមិនបង្ខំ មានពេលណាក៏មានពេលហ្នឹងចុះ សំខាន់ពេលនេះពួកយើងមើលថែគ្នាបានយ៉ាងល្អ»
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបានជូនពរឲ្យអ្នកទាំងពីរមានកូនស្នងត្រកូលឆាប់ៗខាងមុខនេះថែមទៀតផង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី