អ្នកនាង chomismaterialgirl សែដព្រោះម៉ូតសក់ថ្មីរបស់នាង!! ជាងធ្វើសក់មិនគួរជ្រុលដៃបែបនេះសោះ!

អ្នកនាង chomismaterialgirl ជាប់ឈ្មោះជារាជនីរឿងហ្វាសសិនតុបតែងខ្លួន​​ ជ្រើសរើសម៉ូតសក់ នាងមិនដែលធ្វើអោយអ្នកតាមដានខកបំណងសូម្បីម្តងឡើយ។ នាងជា Idol របស់ក្មេងៗជំនាន់ក្រោយដែលចូលចិត្តរៀបចំខ្លួនបែបមានតែមួយ មិនច្រឡំជាមួយគេ ស្អាតប្លែកបានជារៀងរាល់ថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ននេះគ្រប់អ្នកតាមដានរបស់ chomismaterialgirl ប្រហែលត្រូវឃ្លាតឆ្ងាយពីហ្វាសសិនទាំងអស់នោះមួយរយ:ធំហើយពីព្រោះអាយដលពេលនេះលេងម៉ូតសក់ជ្រុលដៃបន្តិច។

អ្នកនាង Chompoo បានធ្វើអោយហ្វែនភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលបានឃើញសភាពរបស់នាងជាមួយម៉ូតសក់ថ្មីនៅក្នុងអ៊ិនស្តាក្រាម។ តារាស្រីបានផុសរូបដែលមិនសូវច្បាស់ប៉ុន្មាសន្លឹកទាំងទឹកមុខមិនសូវស្រស់ ដែលរូបទាំងអស់នោះបង្ហាញយ៉ាងច្បាស់ថាសក់សេះរបស់នាងខ្លីជ្រុល ទំនងកែទៅជាម៉ូតផ្សេងលែងឡើង។

After Footer (Active) - damrei Mr1 Zone2

ពេលនេះមិនទាន់ច្បាស់ថានរណាធ្វើអោយនាងត្រូវ Sad ដល់ថ្នាក់នេះនោះទេ វាអាចមកពីជាងធ្វើសក់របស់នាងជ្រុលដៃ ឬអាចគ្រាន់តែជាស្តាយស៍តែងខ្លួនថ្មីដើម្បីចូលកម្មវិធីរបស់នាងតែប៉ុននោះ។ ចង់ដឹងចម្លើយនិងរូបភាពពេញយ៉ាងណាយើងប្រហែលត្រូវតាមដានអ៊ិនស្តាក្រាមរបស់តារាស្រីកំពូរូបនេះជាបន្ត។

អត្ថបទដោយ សា