តើ Baifernbah គិតតម្លៃខ្លួនប៉ុន្មាន? គ្រប់គ្នាថាថ្លៃប៉ុណ្ណាក៏ហ៊ានអោយតែបាននាងមកធ្វើការងារអោយ!!

ចាត់ទុកជាតារាស្រីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលំដាប់លើៗរបស់ប្រទេសថៃនាពេលបច្ចុប្បន្ននេះសម្រាប់កញ្ញា baifernbah ដែលមានការងារច្រើនហូហៀរ មានរឿងចេញអោយប្រិយមិត្តទស្សនាមិនចេះដាច់ទាំងរឿងកុន ទាំងរឿងភាគនៅតាមកញ្ចក់ទូរទស្សន៍។ ការងារនីមួយៗរបស់នាងមិនធម្មតា គ្រប់គ្នាផ្តល់តម្លៃខ្លួនអោយនាងថ្លៃខ្លាំងថ្ងៃដល់ថ្នាក់ធ្វើការមួយឆ្នាំអាចចិញ្ចឹមខ្លួននិងគ្រួសារបាន១០ឆ្នាំយ៉ាងសប្បាយ។

អោយបែងចែកជាប្រភេទៗតម្លៃខ្លួនរបស់កញ្ញា baifernbah ស្ថិតនៅក្នុងលំដាប់ទី ៥ នៃតារាស្រីដែលរកចំណូលបានច្រើនហើយមានតម្លៃខ្លួនថ្លៃបំផុតរបស់ប្រទេសថៃ។ ការងារសម្តែងរឿងមួយវគ្គនាងទទួលបាន ១៥០០០០បាត (មួយរឿងមានច្រើនវគ្គ) ចំណែកការងារចេញតាមកម្មវិធីផ្សេងៗរបស់ baifernbah នាងគិតមួយកម្មវិធី ១៨០០០០ បាត។

After Footer (Active) - damrei Mr1 Zone2

ចុងក្រោយចំពោះការងារជាតារាផ្សព្វផ្សាយផលិតផល (Presenter) នាងគិតផលិតផលមួយតម្លៃ ៨ ០០០ ០០០ បាត ដែលតម្លៃទាំងអស់នេះចាត់ទុកថាមិនសូវថ្លៃប៉ុន្មានទេ ជាតម្លៃដែលតារាស្រីគិតអោយធូៗបើធៀបជាមួយសមត្ថភាព និងការខិតខំប្រឹងប្រែងធ្វើការងារដោយមិនរុញរារបស់នាង។

អត្ថបទដោយ សា