សម្រាប់អ្នកនាង ផ្កាយព្រឹក ឬ kob_nada_nadol បន្ទាប់ពីមានគ្រួសារហើយនាងសុខចិត្តលះបង់គ្រប់បែបយ៉ាងដើម្បីអោយកូនៗរបស់នាងទទួលបានការមើលថែរក្សាបានដិតដល់ ហើយរីកធំធាត់ប្រកបដោយសុខភាពល្អ និងមានប្រាជ្ងាឈ្លាសវ៉ៃ។ ចុងក្រោយបំណងរបស់នាងទទួលបានសម្រេចព្រោះកូនប្រុសរបស់នាងឆ្លាតខ្លាំង។
ថ្មីៗនេះតារាស្រី និងស្វាមីរបស់នាងផុសរូបចូលក្នុងអ៊ិនស្តាក្រាមទាំងមានមោទនភាពជាខ្លាំង ដោយកូនប្រុសសំណប់ចិត្តសំណប់បេះដូងរៀនពូកែរហូតជាប់ឈ្មោះជាសិស្សពូកែគិណិតវិទ្យាប្រចាំឆ្នាំ ប្រចាំសាលា។
មិត្តភក្តិរបស់អ្នកនាង ផ្កាយព្រឹក និងហ្វែនៗជាច្រើននាក់បាននាំគ្នាចូលមកខមមិនសម្តែងក្តីអបអរសាទ និងស្ងើចសសើរចំពោះកូនប្រុសដ៏សែនឆ្លាតរបស់តារាស្រីយ៉ាងច្រើនកុះករ។ គ្មានអ្វីដែលធ្វើអោយមនុស្សជាម្តាយឪពុកសប្បាយជាងនេះឡើយ អែដមីនសូមអបអរសាទផង។
អត្ថបទដោយ សា





