មិត្តភាពឆ្លងក្រុម Lisa BLACKPINK, Jihyo និង Mina TWICE និង Minnie (G)I-DLE ជួបជុំគ្នាថតរូបដ៏គួរឱ្យស្រលាញ់
សមាជិកក្រុម BLACKPINK, TWICE, និង (G)I-DLE បានជួបជុំគ្នាសម្រាប់រូបថតគួរឱ្យស្រលាញ់មួយចំនួននៃមិត្តភាពសកលរបស់ពួកគេ! នៅថ្ងៃទី 22 ខែមិថុនា Minnie សមាជិកក្រុម (G)I-DLE បានបង្ហោះរូបថតជាច្រើនសន្លឹកដែលថតនៅស្តង់ថតរូបជាមួយ Lisa សមាជិកក្រុម BLACKPINK និង Jihyo និង Mina សមាជិកក្រុម TWICE ។
ដោយក្នុងនោះ Minnie បានសរសេរcaptionថា “SoHwakHwaeng” ដែលជាអក្សរកាត់កូរ៉េសម្រាប់ឃ្លាដែលមានន័យថា “សុភមង្គលតិចតួច ប៉ុន្តែជាក់លាក់” ។ Jihyo មកពីប្រទេសកូរ៉េ Lisa និង Minnie មកពីប្រទេសថៃ ហើយ Mina មកពីប្រទេសជប៉ុន ប៉ុន្តែ idol ទាំងបួនកើតនៅឆ្នាំ 1997 ។
After Footer (Active) - damrei Mr1 Zone2
Eriya



