កូនសំណពរបស់ប៉ុស្តិ៍លេខ៧ Kem Hussawee តែងតែទទួលអំណោយថ្លៃៗពីផលិតករធំៗ!

កូនសំណព្វពិតរបស់​ប៉ុស្ដិ៍​លេខ​៧ សម្រាប់​តារា​រះ​ឡើង​គឺ​ Kem Hussawee ដែលពេលនេះទៅ​ណា​មក​ណា​ក៏​មាន​តែ​មនុស្ស​ស្រលាញ់​គេ និងគាំទ្រជានិច្ច ។ សូម្បីតែកញ្ញា Ning Panita ដែលជាផលិតករមួយរូបដ៏ល្បីក៏ទទួលលោកជាកូនសំណព្វចិត្តម្នាក់ផងដែរ។ ថ្មីៗនេះ Ning Panita បានចំណាយលុយទិញស្បែកជើងប៉ាតាប្រណិតម៉ាកល្បីថ្លៃ Prada ឱ្យHussawee ។

រឿងនេះបានធ្វើឱ្យលោកមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង រហូតដល់ថ្នាក់ផុសនៅក្នុងstoryរបស់ខ្លួនថា “អត់ដឹងនិយាយអីទេ @ningpanita អរគុណ ស្រលាញ់ម៉ាក់ ​មិន​បាច់ទិញ​​ខ្លួនឯងទៀតទេ»។ ជាមួយគ្នានេះ ផលិតករ Ning ក៏បានបង្ហោះផងដែរ “អំណោយសម្រាប់ការចាប់ផ្តើមការងារថ្មី។ ដើរ ដើរ ដើរបានជោគជ័យ ទន្ទឹងរង់ចាំ និងគាំទ្រជានិច្ច អរគុណដែលធ្វើជាក្មេងល្អ”។
After Footer (Active) - damrei Mr1 Zone2
Eriya