បន្ទាប់ពីម្តាយរបស់តួឯលំដាប់លេខមួយលោក “Weir Sukolwat” បានបង្ហោះរូបភាពសង្សារបច្ចុប្បន្នរបស់កូនប្រុសនៅលើ Instagram ដែលបើកចំហជាសាធារណៈ ដែលគ្រប់គ្នាអាចមើលរូបភាពបាន។ រឿងនេះដែរបានក្លាយជាការភ្ញាក់ផ្អើលពេញមួយថ្ងៃ ដោយគេសង្ស័យថាមិត្តស្រីរូបស្រស់ថ្មីពិតជា «កូនប្រសាស្រី»ក្រៅផ្លូវការឬ? ជាពិសេសនៅពេលដែលម្តាយដាក់ពាក្យ “គ្រួសារខ្ញុំ” បន្ថែមពីលើcaption ដែលដាក់ថា “ស្រឡាញ់អ្នកទាំងអស់” ដែលធ្វើឱ្យគេគិតថាអាចនឹងមានដំណឹងល្អក្នុងពេលឆាប់ៗ។
