អ្នកថ្មីប្រវត្តិរូបបែបនឹងតើបាន Weir Sukonwat ស្រវ៉ាចាប់មិនលែងហើយម្ដាយចេញមុខចេញមាត់ផុសបង្អួតអត់ខ្វល់…..! មានរូបភាព
Vicky ម្ចាស់ចិត្តរបស់ Weir Sukonwat អ្នកបណ្ដាញសង្គមសរសើរថាស្អាតឆ្លាតហើយពូកែទៀតជានិសិ្សតក្រៅប្រទេស អតីតអ្នកបម្រើលើយន្តហោះ ដែលបច្ចុប្បន្នជានាយកផ្នែកគ្រឿងសម្អាង
បន្តាប់ពីម្ដាយរបស់លោក Weir បានផុសរូបភាពយ៉ាងកក់ក្ដៅខណៈជាគ្រួសារក្នុងដំណើរកំសាន្ដដោយមានម្ចាស់ចិត្តរបស់កូនប្រុសចូលរួមជាមួយម្នាក់ដែរ ថែមទាំងមានអមជាមួយនឹង “My family!! Love you all” អាចនិយាយបានថាជាការបើកបង្ហាញខ្លួនអនាគត់កូនប្រសារដ៏សែនពូកែជាលើកដំបូង បង្កើតការភ្ញាក់ផ្អើលដល់អ្នកបណ្ដាញសង្គមខ្លាំងបំផុត
ជាក់ស្ដែងថ្មីៗនេះមានអ្នកបណ្ដាញសង្គមចេញមកជីកកកាយរឿងរ៉ាវសង្សារបស់ Weir យ៉ាងគួអោយស្រលាញ់ថានារីមុខស្រស់ម្នាក់នេះឈ្មោះថា Vicky បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីប្រទេសក្រៅ ដោយមានសញ្ញាបត្រជំនាញដោយកិត្តិយស អតិតនារីបំរើការលើយន្ដហោះ បច្ចុប្បន្នជាអ្នកគ្រប់គ្រងគ្រឿងសម្អាង ហើយក៏មានជំនួញផ្ទាល់ខ្លួនផងដែរ អាចនិយាយបានថាប្រវិត្តរូបមិនធម្មតានោះទេ
ក្រៅពីនេះនៅមានពាក្យចរចាមរ៉ាមទៀតថា Weir កំពុងរៀបចំផែនការចូលរោងការឆាប់ៗនេះទៀតផង
អត្ថបទដោយ : នីត្តា