មិនលាក់បាំងទេ! Taew ស្រាប់តែចេញមុខនិយាយបែបនេះ ក្រោយដឹងថា Toey រកបានសង្សារថ្មី!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្មីៗនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Toey Jariporn បានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំង​ នៅពេលនាងទម្លាយថាពេលនេះនាងកំពុងតែបើកបេះដូងទទួលយកអ្នកថ្មីស្អំបេះដូងហើយ ក្រោយពេលបែកបាក់ពីតារាប្រុស Alex Rendell ដែលជាស្នេហ៍ចាស់ជាង២ឆ្នាំមក។

ក្នុងនោះផងដែរ ក្រោយពេលលឺដំណឹងនេះមិនបានប៉ុន្មាន ស្រាប់តែតារាស្រី Taew Natapohn ដែលជាមិត្តសម្លាញ់បានចេញមុខនិយាយខ្លះៗ ក្រោយអ្នកកាសែតសួរនាំរឿងនោះ ដោយនាងបាននិយាយថា៖

After Footer (Active) - damrei Mr1 Zone2

«កុំថាឡើយមហាជន តែសូម្បីតែខ្ញុំក៏មិនទាន់បានជួបមុខដូចគ្នា ពេលនេះកំពុងតែតាមស៊ើបខ្លះៗដែរ តែណាស់ហើយរង់ចាំឱ្យ Toey ចេញមុខទម្លាយខ្លួនឯងវិញល្អជាង»

ក្រោយពេលលឺបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ខ្លាំង និងកាន់តែចង់ឃើញមុខអ្នកថ្មីដែលអ្នកឆក់យកបេះដូង Toey បានថែមទៀតផង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី