Margie Rasri ថតរូបនៅផ្ទះជាមួយកូនៗធម្មតាៗសោះតែអ្នកបណ្ដាញសង្គមបែរជ្រួលជ្រើមជាន់ជើងគ្នានៅពេលឃើញនាង….! មានរូបភាព

ពេលនេះថតរូបដឹងតែលែងឯកាទៀតហើយ ព្រោះថា Margie Rasri មានអ្នកចោមរោមថតរូបជាមួយគ្រប់ពេល ប្រុសក្មេងស្រីក្មេង Mika – Miya រត់ចូលជាមួយម៉ាក់ៗរហូត

ហើយអ្នកមា៉ក់រូបស្រស់យ៉ាង Margie ពីមួយថ្ងៃទៅមួយថ្ងៃសម្រស់កាន់តែស្រស់ស្អាតឡើង ស្ទើរតែនិយាយបានថានាងគ្មានអ្វីផ្លាស់ប្ដូរសោះ ស្អាតមិនប្រែពិតមែន ទោះបីជាមានកូន 2នាក់រួចហើយក្ដី ទាំងមុខហើយនឹងរូបរាងនៅតែអេម ជាមនុស្សស្រីដែលមានជើងវែងស្រលូនស្អាត

ជាក់ស្ដែងនៅពេល Margie ថតរូបហើយផុសនៅក្នុង IG អមមកជាមួយឃ្លាថា “មានអ្នកចង់លោត” នៅពេលកូនៗទាំងពីរមកថតរូបជាមួយម៉ាក់ៗ រូបភាពក៏អោយស្រលាញ់ណាស់ កូនស្រីឡើងជិះករម៉ាក់ ប៉ុន្ដែរឿងនេះសូមប្រាប់ថាម៉ាក់លួចដណ្ដើមចំណាប់អារម្មណ៍ពីកូនៗហើយ ព្រោះ Margie ពាក់អាវបង្អួតចង្កេះ ម៉ាក់តែងខ្លួនតិចៗទេតែផ្អើលអ្នកគាំទ្រខ្លាំងហា

អត្ថបទដោយ : នីត្តា