ជាការពិតណាស់ កាលពីពេលថ្មីៗនេះ តារាចម្រៀងរ៉េបជើងចាស់ល្បីឈ្មោះ ពូឃ្លាំង បានធ្វើឲ្យហ្វេនៗយុវវ័យជាច្រើនផ្ទុះការចាប់អារម្មណ៍សារជាថ្មីជាមួយបទចម្រៀងថ្មីៗរបស់លោក ក្រោយពេលបាត់មុខពេលសិល្បៈអស់រយៈពេលជាង១៥ឆ្នាំមក។

យ៉ាងណាមិញ ចំពោះការបាត់មុខពីសិល្បៈអស់រយៈពេលជាង១៥ឆ្នាំនេះ លោកបានចេញមុខបញ្ជាក់ពីមូលហេតុនៅក្នុងកម្មវិធី «អ្នកជិតខាង» កាលពីពេលថ្មីៗនេះយ៉ាងដូច្នេះថា៖
«លោកបានឃ្លាតឆ្ងាយពីវិស័យសិល្បៈរយៈពេលជាង ១៥ ឆ្នាំនេះ ដោយសារតែលោកចេញទៅរស់នៅសហរដ្ឋអាមេរិក និងដល់វ័យដែលលោកត្រូវចាប់ផ្ដើមស្វែងរកគូជីវិតសាងគ្រួសារ និងមើលថែគ្រួសាររបស់លោកផងដែរ»
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ពូឃ្លាំង កំពុងតែសាងគ្រួសារយ៉ាងមានសុភមង្គល ស្របពេលដែលមានចំណងអាពាហ៍ពិពាហ៍កូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី