ចុមម៉េចចឹង! Great Warintorn ថតរូបជុំគ្នាជាមួយមិត្តស្រីម្តង អ្នកគាំទ្រ​បែរជាធ្វើបែបនេះ!

ពិតណាស់ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ទោះបីជាតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Great Warintorn បង្ហាញថាខ្លួនមានមិត្តស្រីហើយក៏ដោយ ក៏គេពុំដែលឃើញលោកបង្ហោះរូបភាពផ្អែមល្ហែម ជាលក្ខណៈគូស្នេហ៍ក្នុងបណ្ដាញសង្គមឲ្យគ្រប់គ្នាបានឃើញដែរ។

យ៉ាងណាមិញ ស្រាប់តែកាលពីថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ មិត្តស្រីរបស់តារាប្រុសរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ខណៈពេលដែលមានកម្មវិធីជួបជុំគ្នា យ៉ាងសប្បាយរីករាយជាមួយក្រុមការងារ ដោយក្នុងនោះគេក៏បានឃើញមានវត្តមានលោក Great ដែលជាមិត្តប្រុសនៅជិតនោះផងដែរ។

តែអ្វីដែលភ្ញាក់ផ្អើលនោះគឺ ក្រោយពេលដែលអ្នកគាំទ្របានឃើញរូបភាពនេះហើយ ក៏មានមនុស្សមួយចំនួនបាននាំគ្នា បញ្ចេញមតិបង្អាប់បែបលេងសើច ឯមនុស្សមួយចំនួនទៀត បែរជាបញ្ចេញមតិមិនពេញចិត្ត និងថែមទាំងប្រើពាក្យមិនសមរម្យផ្សេងៗទៅលើអ្នកទាំងពីរទៀតផង៕

អត្ថបទដោយ៖សុីវលី