កាន់តែច្បាស់ហើយ! សូម្បីតែពិធីករក្នុងកម្មវិធីកម្សាន្តនេះ ក៏និយាយថា Weir អាចមានដំណឹងល្អដែរ ព្រោះ….!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីពេលថ្មីៗនេះ មហាជននិងហ្វេនជាច្រើនកំពុងតែចាប់អារម្មណ៍ នៅពេលឃើញអ្នកម្ដាយកំពូលតារាថៃប្រុសល្បីឈ្មោះ Weir Sukollawat បង្ហាញមុខកូនប្រសារស្រីខ្លួន ដែលត្រូវបានគេស្គាល់ជានារីក្រៅរង្វង់សិល្បៈមានឈ្មោះ Vicki  និង ជាកូនស្រីអ្នកអភិជនម្នាក់នៅក្នុងប្រទេសថៃថែមទៀតផង។

មិនត្រឹមតែប៉ុនណោះ ក្រោយពេលឃើញបែបនេះ ក៏មានអ្នកលេងបណ្តាញសង្គម TikTok ម្នាក់បានទម្លាយថា Weir និង គូស្នេហ៍ថ្មីអាចមានដំណឹងល្អឆាប់ៗ ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល ហើយសូម្បីតែក្នុងកម្មវិធីជជែកកម្សាន្តពិធីករលោក  Moddam ក៏លើកយករឿង Weir មកនិយាយយ៉ាងដូច្នេះដែរថា៖

After Footer (Active) - damrei Mr1 Zone2

« ប្រហែល Weir អាចនឹងមានដំណឹងល្អពិតមែនហើយមើលទៅ ព្រោះទៅមើលម្តាយរបស់តារាប្រុសរូបនេះ ជាធម្មតាលោកស្រីរស់នៅក្រៅប្រទេស មិនងាយត្រឡប់មកស្រុកកំណើតឡើយ ទាល់តែមានការសំខាន់ តែលើកនេះលោកស្រីបែរជាមកជួបជុំកូន និង មិត្តស្រីរបស់កូនបែបនេះ អ្វីដែលពិសេសនោះគឺអ្នកម្តាយ Weir ហាក់ពេញចិត្តខ្លាំងជាមួយមិត្តស្រីថ្មីរបស់កូនលើកនេះ អាចលោកស្រីមកនិយាយរឿងអនាគតរបស់កូនទាំងពីរក៏អាចថាបានដែរ»

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនកាន់តែអន្ទះសារ និង សង្ឃឹមថារឿងនេះជាការពិត ហើយតារាប្រុសរូបនេះនឹងមានដំណឹងល្អឆាប់ៗនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី