ក្ដីសុខនៅផ្ទះ! តួឯកស្រី Bella តាំងពីនៅលីវជាថ្មី បានប្រុសក្មេងម្នាក់នេះហើយ ធ្វើឲសើចរហូត…

ប្រុសក្មេងម្នាក់នេះហើយ ដែលធ្វើឲតួឯកស្រីល្បីឈ្មោះនាង Bella Ranee ញញឹមបានពេញមួយថ្ងៃ កាងារខាងក្រៅរវល់យ៉ាងណាក៏ចង់ត្រលប់មកសម្រាកនៅផ្ទះ​​មានក្ដីសុខបែបនេះដែរ។

តួឯកស្រីនាង Bella Ranee តាំងពីបេះដូងនៅទំនេរនៅលីវជាថ្មី អ្នកកាសែតនាពេលកន្លងមកតែងតែសួរថាតើរូបនាងមានអ្នកថែថ្មីហើយឬនៅ ព្រោះមួយរយះនេះមើលទៅស្រស់ថ្លាពោរពេញដោយស្នាមញញឹម។ តាមពិត Bella មានប្រុសក្មេងមុខខ្ជូតម្នាក់នេះសោះ ធ្វើឲក្ដីសុខនៅផ្ទះកាន់តែពោរពេញថែមទៀត ដោយក្មេងប្រុសនៅរូបនេះគឺជាកូនប្រុសរបស់មិត្តសម្លាញ់និងជាអ្នកជិតខាងរាប់អានជាយូរឆ្នាំ សូម្បីតែនៅថ្ងៃសម្រាល Bella ក៏បានទៅមើលក្មេងតូចផងដែរ ពេលនេះកាន់តែធំហើយថែមមុខខ្ជូតសង្ហារគួរឲស្រលាញ់ធ្វើឲម៉ាក់មីង Bella មានតែស្នាមញញឹមពេលបានជួបមុខនិងយករូបយកវីដេអូមកបង្ហោះជាញឹកញាប់ផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ