Thanapob_lee ត្រូវអ្នកចូលរួមកម្មវិធី Event បណ្តេញចេញពីលើឆាក!! ហ្វែនៗទ្រាំនឹងទង្វើឈ្លើយនេះមិនបាននាំគ្នាផុស Twitter វាយប្រហាមនុស្សអសីលធម៌ទាំងនោះយ៉ាងដំនំ!

បានក្លាយជាប្រធានបទពត៌មានដែលកំពុងផ្ទុះខ្លាំងនៅក្នុងសង្គមជាពិសេសក្នុងបណ្តាញសង្គម Twitter របស់ប្រទេសថៃ។ ដោយចុងក្រោយនេះតួឯកប្រុសលំដាប់កំពូលរបស់វិស័យសិល្ប: thanapo_lee ត្រូវគេធ្វើទង្វើមិនគប្បីដាក់កណ្តាលកម្មវិធីដែលមានអ្នកចូលរួមទស្សនាច្រើនកុះករ។

ម្សិលមិញនេះលោក thanapo_lee លោកប៉្លូផុងធិវ៉ាត និងគូជិនប្រុសស្រលាញ់ប្រុស “ស៊ី-នុនីវ” ត្រូវបានគេអញ្ជើញអោយចូលរួមកម្មវិធីជាមួយគ្នា ហើយរឿងក៏កើតឡើងក្នុងឧកាសថតរូបនៅលើវេទិការួម មានមនុស្សប្រហែលជិត ១០នាក់ជក់ចិត្តនឹងគូជីន “ស៊ី-នុនីវ” ជ្រុលបាននាំគ្នាស្រែកអោយ thanapo_lee និងលោកប៉្លូផុងធិវ៉ាតចេញ មិនត្រឹមនិយាយទេពួកគេថែកលើកដៃធ្វើកាយវិកាមិនសមរម្យបណ្តេញទៀតផង។

អ្នកគាំទ្ររបស់តារាប្រុសឃើញហើយមិនពេញចិត្តនាំគ្នាលើកយករឿងនេះមករិះគន់នៅលើបណ្តាញសង្គម ហើយនាំគ្នាយកមកធ្វីតក្នុង Twitter រហូតមានអ្នកចូលរួមចែករំលែក #ไล่ศิลปินคนอื่นทําไม #ដេញតារាផ្សេងទៀតធ្វើអ្វី? ច្រើនជាង 140k ហើយពេលនេះ។ ទង្វើនោះចាត់ចូលជាទង្វើមិនផ្តល់កិត្តិយស មិនគោរព ហើយអសីលធម៌បំផុតសម្រាប់តារាប្រុស និងភ្ញៀវកិត្តិយសផ្សេងទៀត។

អត្ថបទដោយ សា