ពុទ្ធោ កន្លងមកជាអ្វីវិញ!! អ្នកស្រី ផាក់និដា មិនមែនជាម្តាយបង្កើតរបស់តារាស្រី តែងម៉ូ melonp.official!

ជាពត៌មានដែលធ្វើអោយមហាជនដែលតែងតែបានតាមដានទស្សនាដំណើររឿងរ៉ាវរឿងក្តីការបាត់បងជីវិតរបស់តារាស្រី melonp.official បានយល់ថាហេតុអ្វីអ្នកស្រី ផាក់និដា មិនសូវស្រលាញ់មនុស្សដែលនាងហៅថាកូនស្រី ផ្ទុយទៅវិញព្យាយាមទាញយកប្រយោជន៍ពីការស្លាប់របស់នាងទៅវិញ។ ថ្មីៗនេះលោក អច្ឆរិយ: ចេញវីដេអូថ្មីមួយដែលនិយាយអំពីម្តាយពិតប្រាកដរបស់កញ្ញា តែងម៉ូ!!
អាចជារឿងដែលមិនគួរអោយជឿព្រោះមិនដែលធ្លាប់លឺពីមុនមកសូម្បីតែម្តង ប៉ុន្តែមិត្តជិតស្និតរបស់ឪពុកតារាស្រីជាច្រើននាក់នៅស្រុកកំណើតអះអាងដូចៗគ្នាថាម្តាយពិតប្រាកដរបស់តែងម៉ូមិនមែនជាអ្នកស្រី ផាក់និដា នោះទេ។ សាច់រឿងគឺយ៉ាងនេះមុនពេលស្គាល់អ្នកស្រី ផាក់និដា លោកសូ (ឪពុកតែងម៉ូ) មានមិត្តស្រីម្នាក់ស្គាល់គ្នានៅកន្លែងធ្វើការសំណង់ គាត់ស្រលាញ់គ្នារសនៅជាមួយដោយមិនទាន់រៀបការហូតបានកូនស្រីមួយ (ជាតែងម៉ូ)។
ដោយសាជីវភាពលោកសូ (ឪពុកតែងម៉ូ) និងម្តាយពិតប្រាកដឈ្លោះគ្នាខ្លាំងបណ្តាលអោយលោកសូចាកចេញពីនារីម្នាក់នោះហើយយកកូនស្រីចេញមកជាមួយ។ អ្នកអោយសម្ភាសន៍បន្តទៀតម្តាយពិតប្រាកដនោះបានបាត់បង់ជីវិតដោយសាគ្រោះថ្នាក់ចរាចរណ៍មុនពេលផុតដង្ហើមនាងបានសុំអោយញាតិមិត្តជួយតាមកូនស្រីឈ្មោះតែងម៉ូអោយមកជួបនាងជាលើកចុងក្រោយប៉ុន្តែមិនបានសម្រេច (ជាថ្ងៃដែលអ្នកភូមីដឹងកាពិតនោះ)។

អត្ថបទដោយ សា