Aimee Morakot ជីវិតលើសពីម្ចាសក្សត្រីក្រោយពេលប្តូរចិត្តមករៀបកាជាមួយមនុស្សប្រុសដែលនាងធ្លាប់បែក ហើយប្តាជ្ញាថាយ៉ាងណាក៏មិនត្រឡប់ទៅស្រលាញ់វិញ!
ចាត់ទុកជាម្នាក់ក្នុងចំណោមតារាស្រីថៃដែលមានជោគវាសនាខ្ពស់ត្រដែត សម្រាប់អ្នកនាង aimeemorakot ដែលកាលនៅលីវនាងប្រើប្រាស់ជីវិតយ៉ាងហាយសូ ថ្លៃថ្នូរមានទ្រព្យសម្បត្តិ ក្រោយពេលរៀបការហើយជីវិតរបស់នាងបាន level up មួយកម្រិតទៀតពេលនេះនាងជាម្ចាស់ក្សត្រីដែលនរណាៗក៏ចង់បានដូច។
តារាស្រីពេលនេះទើបតែទទួលបានកាដូឡានថ្មីពីស្វាមីដើម្បីសម្រួលដល់កាធ្វើដំណើរដឹកជញ្ជូនកូនទៅសាលា ហើយនៅមានកាដូចជារបស់មានតម្លៃជាច្រើនទៀតដែលស្វាមីរបស់នាងលោក jamesjirayuth ទិញអោយដោយមិនចាំបាច់មានឧកាសពិសេសឬនាងត្រូវសុំនោះឡើយ។
បើត្រឡប់ទៅមើលទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរវិញ ពួកគេធ្លាប់ទាក់ទងគ្នា បែកគ្នា (តារាស្រីស្មាលាថាមិនស្រលាញ់លោក jamesjirayuth វិញជាដាច់ខាតព្រោះចរិក) ប៉ុន្តែក៏បញ្ចប់ដោយអាពារហ៍ពិពារហ៍ព្រោះក្រុមមិត្តភក្តិជិតស្និតដូចជាអ្នកនាង Chompoo ពិធីការិនី Ice Apista ជួយនិយាយពន្យល់។ បើកុំសម្រេចចិត្តតាមមិត្តភក្តិថ្ងៃនោះ នាងប្រហែលជាមិនមានសេចក្តីសុខ មិនទទួលបានក្តីស្រលាញ់ពីស្វាមី និងកូនប្រុសដូចសព្វថ្ងៃនេះទេ ជីវិតប្រៀបដូចជាម្ចាស់ក្សត្រីរបស់នាងកើតចេញពីការត្រឡប់ទៅស្រលាញ់មិត្តប្រុសដែលធ្លាប់បែកបាក់គ្នា។
អត្ថបទដោយ សា