លំអិតពីតម្លៃខ្លួនរបស់ nuneworanuch!! ចូលសិល្ប:លើស ២០ ឆ្នាំតម្លៃខ្លួនធម្មតាៗមិនសាកសមនឹងនាងឡើយ!

ជាតួឯកស្រីមុខថៃៗដែលបានចូលខ្លួនមកគ្របបេះដូងរបស់ទស្សនិកជនថៃ និងក្រៅប្រទេសជាង ២០ឆ្នាំជាង ហើយភាពល្បីល្បាញរបស់នាងមិនដែលធ្លាក់ចុះសូម្បីបន្តិច។ ការខិតខំប្រឹងប្រែងធ្វើការងារអោយល្អប្រសើររបស់អ្នកនាង nuneworanuch បានធ្វើអោយតារាងការងាររបស់នាងពេញឆ្លងឆ្នាំ ហើយរកបានចំណូលមហាសាលជារៀងរាល់ឆ្នាំ។

បើអោយបែងចែកជាប្រភេទៗតម្លៃខ្លួនរបស់កញ្ញា nuneworanuch ស្ថិតនៅក្នុងលំដាប់ទី ៥ នៃតារាស្រីដែលរកចំណូលបានច្រើនហើយមានតម្លៃខ្លួនថ្លៃបំផុតរបស់ប្រទេសថៃ។ ការងារសម្តែងរឿងមួយវគ្គនាងទទួលបាន ១៥០០០០បាត (មួយរឿងមានច្រើនវគ្គ) ចំណែកការងារចេញតាមកម្មវិធីផ្សេងៗរបស់ nuneworanuch នាងគិតមួយកម្មវិធី ១២០០០០ បាត។

ចុងក្រោយចំពោះការងារជាតារាផ្សព្វផ្សាយផលិតផល (Presenter) នាងគិតផលិតផលមួយតម្លៃ ៨ ០០០ ០០០ បាត។ តម្លៃដែលបានផ្តល់ជូនខាងលើនេះជាតម្លៃសម្រាប់កំឡុងការីករាលដាលនៃជម្ងៃកូវីដ១៩ ពាក់កណ្តាលឆ្នាំ២០២២នេះតម្លៃខ្លួនរបស់នាងនឹងមានការ update ខ្ពស់ជាមុខព្រោះស្នាដៃសម្តែង សមត្ថភាព និងវិន័យការងាររបស់នាងល្អឥតខ្ចោះ។

អត្ថបទដោយ សា