Mark Prin និង Kimmy Kimberley គ្រោងនឹងរៀបការនៅចុងឆ្នាំ 2023 បន្ទាប់ពីមានទំនាក់ទំនងស្នេហាអស់រយៈពេល 8 ឆ្នាំ។ ឆ្នាំនេះអ្នកទាំងពីរកំពុងថតរឿងថ្មី២រឿងក្នុងពេលតែមួយ ។ Mark Prin តារាប្រុសសង្ហារូបនេះចាប់ផ្ដើមថតរឿងភាគថ្មីរឿង “Tai Ngao Tawan” ជាមួយBow Maylada អស់រយៈពេលជាច្រើនខែ។ កាលពីសប្តាហ៍មុន Mark Prin ក៏បានចាប់ផ្តើមថតគម្រោងថ្មីមួយទៀត “Love at First Night” ជាមួយ Yaya Urassaya យោងតាមបទសម្ភាសន៍ចុងក្រោយរបស់លោក។
ចំណែកឯ Kimmy Kimberley យោងតាមផលិតករ/អ្នកដឹកនាំរឿង Chudapha រឿងភាគថ្មីរបស់ Mario Maurer និង Kimmy Kimberley មានចំណងជើងថា “Loyal Doctor” បានបញ្ចប់ការថតរបស់ខ្លួនចំនួន 50 ភាគរយ។ នៅពេលនេះ តារាស្រីរូបនេះ ក៏កំពុងថតរឿងថ្មីមួយទៀត គឺរឿង “Sueb Lub Mor Rabat” ជាមួយ Nadech Kugimiya។
Eriya