Officially ក្លាយជាបងថ្លៃ ប្អូនថ្លៃ!! តារាស្រីកំពូល chomismaterialgirl និង patriciagood ក្លាយខ្លួនជាអ្នកស្រីរបស់ត្រកូល Rangsisingpipat ដូចគ្នា!

តាមពិតទៅតារាស្រីទាំងពីរមានទំនាក់ទំនងស្និតស្នាលជាមួយគ្នាមួយរយ:ធំហើយដែលបន្ទាប់ពីលោក Notevises ប្អូនប្រុសថ្លៃរបស់តារាស្រី chomismaterialgirl ចាប់ផ្តើមទាក់ទងជាមួយតារាស្រី​ patriciagood។ អ្នកទាំងពីរតែងតែបានជួបសំណេះសំណាលនៅផ្ទះរួមគ្នា ទាក់ទងប្រឹក្សាផ្តល់មតិយោបលនៅពេលមានដ្រាម៉ាផ្សេងៗ។
កន្លងមកអ្នកនាង chomismaterialgirl និង កញ្ញា patriciagood មិនដែលសំញែងថាពួកគេត្រូវជាអ្វីនឹងគ្នានោះទេ គ្រប់ការសម្ភាន៍ គ្រប់ការជួបជុំក្នុងកម្មវិធីអញ្ជើញផ្សេងៗពួកគេធ្វើធម្មតា។ ប៉ុន្តែថ្ងៃនេះបន្ទាប់ពីលោក Notevises សម្រេចចិត្តប្រកាសសុំមិត្តស្រីរៀបការ តារាស្រីទាំងពីរក៏បានក្លាយជាសាច់ថ្លៃជាមួយគ្នាជាផ្លូវការណ៍។
អាចនិយាយបានថាអស់ស្ទះតែម្តងហើយលើកនេះ គ្រួសាររបស់ត្រកូលមហាសេដ្ឋី Rangsisingpipat មានកូនប្រសាស្រីសុទ្ធជាតារាស្រីដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំង ហើយជាកូនកាត់អឺរ៉ុបទាំងពីរនាក់។

អត្ថបទដោយ សា