អ្នកចាត់ការផ្ទាល់ខ្លួនឆ្លើយតបហើយ Weir ត្រៀមលះបង់ភាពនៅលីវឆាប់ៗនេះហើយ….អ្នកក្រោយតែប៉ុន្មានខែសោះបានការ! មានរូបភាព

យកទៅណែនាំ​ដល់អ្នកផ្ទះហើយក៏បើកបង្ហាញមុខដល់ហ្វេនៗក្នុងបណ្ដាញសង្គមជាផ្លូវការរួចរាល់ហើយ សម្រាប់តារាសម្ដែងប្រុសរូបសង្ហា Weir-Sukolwat ដែលបានបណ្ដើរសំណព្វចិត្ត Vicky ទៅជួបអ្នកម៉ាក់ ហើយខាងអ្នកម៉ាក់វិញក៏មើលទៅដូចជាពេញចិត្តពេញថ្លើមខ្លាំងណាស់ដែរ ព្រោះផុសរូបភាពជាច្រើនសន្លឹកជាមួយអនាគតកូនប្រសារស្រី

ហើយក៏ជាប្រធានបទមួយដែលភ្ញាក់ផ្អើលបំផុតក្នុងបណ្ដាញសង្គមនាពេលថ្មីៗនេះ នៅពេលមានពាក្យចរចាមរ៉ាមលេចឮចេញមកថា Weir-Vicky មានគម្រោងរៀបចំមង្គលការឆាប់ៗនេះ ប៉ុន្ដែរឿងនេះអត់មានការបញ្ចាក់ច្បាស់លាស់អ្វីទាំងអស់ពីសាម៉ីខ្លួន

រហូតមកដល់ពេលថ្មីៗនេះកម្មវិធី Nine Entertainment បានចេញមកបង្ហើបប្រាប់ថា ខាងអ្នកចាត់ការផ្ទាល់ខ្លួនរបស់កម្លោះ Weir បានចេញមកឆ្លើយតបចំពោះប្រធានបទក្ដៅខាងលើថាមិនទាន់បាននិយាយរឿងផ្ទាល់ខ្លួនជាមួយសាម៉ីខ្លួនទេ មើលការខុសត្រូវតែរឿងការងារតែប៉ុណ្ណោះ ចំណែកឯងរឿងផ្ទាល់ខ្លួនសុំអោយ Weir ជាអ្នកឆ្លើយតបខ្លួនឯងចុះ

ប្រសិនបើសួរថា Weir បានទទួលដឹងឮចំពោះពាក្យទាំងអស់នេះឬទេ ខ្ញុំខ្លួនឯងក៏មិនដឹងដែរ ព្រោះមិនដែលនិយាយរឿងផ្ទាល់ខ្លួនទេ ហើយសូមបញ្ជាក់ដដែលៗ ថាអោយ Weir ឆ្លើយតបខ្លួនឯងចុះ

អត្ថបទដោយ : នីត្តា