ចប់បាត់ភ្លេចខ្លួន Min Phichaya របូតមាត់និយាយថាតួឯកប្រុសល្បីឈ្មោះម្នាក់កំពុងតាមញ៉ែនាង! មានរូបភាព

ភ្លេចខ្លួនមួយភ្លេតសោះអត់សង្សាបានមួយឆ្នាំជាងនឹងគេដែរបាត់ សម្រាប់តារាសម្ដែងស្រីរូបស្រស់ Min Phichaya ប៉ុន្ដែសាម៉ីខ្លួនក៏ប្រាប់ថាជីវិតនៅមានក្ដីសុខធម្មតា ព្រោះរាល់ថ្ងៃនេះមានការងារចូលមកច្រើនណាស់លុយចូលដល់ដៃគ្រប់ច្រកតែម្ដង

“នៅទំនេរគ្មានម្ចាស់បេះដូងទេ នៅលីវពិតៗព្រោះរាល់ថ្ងៃនេះ Min មានការងារត្រូវធ្វើជាប់រហូត អត់មានពេលទំនេរទេ គ្មានពេលមើលចិត្តនិងនរណាពិតមែន តែបើសួរថាមានអ្នកញ៉ែអត់ គឺថា….ជាប់គ្នាអត់ចេះដាច់ទេ បានស្គាល់អ្នកថ្មីៗច្រើននាក់ដែរតែបើអោយពិតប្រាកដម្នាក់ណានោះគឺអត់ទាន់មានទេ

After Footer (Active) - damrei Mr1 Zone2

រាល់ថ្ងៃនេះមានទាំងអ្នកនៅក្រៅនិងក្នុងសិល្បៈចូលមកនិយាយជាមួយ ព្រោះយើងធ្វើការវិស័យនឹងទើបត្រូវជួបមនុស្សគ្រប់ប្រភេទ ជួបមិត្តភ័ក្ដរបស់មិត្តភ័ក្ដ ជួបអ្នកសិល្បៈផ្សេងៗទៀត តែជាមួយតារាប្រុសម្នាក់នោះរៀងសង្កត់ធ្ងន់ជាងគេបន្ទិច​ ប៉ុន្ដែសុំមិនប្រាប់តួអក្សរនោះទេ ព្រោះមិនទាន់ប្រាកដ (សើច)”

អត្ថបទដោយ : នីត្តា