បុរសថ្មីរបស់ pat_napapa តាមពិតជាតារាប្រុសសង្ហារសាច់ដុំម្នាក់នេះសោះ!! ស្រលាញ់គេយូហើយតែទើបដាច់ចិត្តសារភាព!
Pat_napapa ជាតារាស្រីកូនមួយដែលមានសាច់ក្រអូបខ្លាំងគួរអោយកត់សំគាល់ គ្រប់ពេលដែលនា ប្រកាសថាបេះដូងត្រឡប់មកទំនេរតែងតែមានបុរសចូលមកសារភាពថាស្រលាញ់ហើយសុំអោយនាងបើកបេះដូងទទួលយកពួកគេ។ ចុងក្រោយមានតារាប្រុសម្នាក់សារភាពថាស្រលាញ់នាងខ្លាំង លួចស្រលាញ់យូហើយតែមិនហ៊ានសារភាពព្រោះឃើញនាងមានបុរសច្រើនតម្រង់ជួរចាំ។
ប្រុសសាច់ដុំច្រើនម្នាក់នោះគឺជាលោក superyuan តារាសម្តែងប្រុសដែលពូកែទាំងធ្វើការរកលុយ មានទឹកចិត្តសប្បុរសចេះជួយសង្គមជាតិបានយ៉ាងខ្ជាប់ខ្ជួន។ នៅពេលមានឧកាសអនុញ្ញាតអោយនិយាយអំពីចិត្តដែលគាត់មានចំពោះពិធីការិនីលោក superyuan និយាយថាគាត់ច្បាស់លាស់ខ្លាំងណាស់ មានចិត្តចង់បាននាងមកធ្វើជាគូអនាគត់ហើយចង់មើលថែរក្សានាងនិងកូនប្រុសអោយបានល្អបំផុត។
ចំណែកកញ្ញា Pat_napapa លឺហើយក៏រំភើបបញ្ចេញអាការ:អៀនមុខក្រហមកណ្តាលកម្មវិធីសម្ភាសន៍តែម្តង លើសពីនេះទៅទៀតនាងក៏បាននិយាយទៅកាន់សុភាពបុរសម្នាក់នោះថានាងក៏សប្បាយចិត្តខ្លាំងណាស់ដែលបានស្តាប់ពីអារម្មណ៍ដែលគាត់មានចំពោះនាង ហើយក៏មិនបិទចិត្តអ្វីដែលនាពេលនេះ។
អត្ថបទដោយ សា







