ទីបំផុតម្កុដរកម្ចាស់ឃើញហើយ!! davikah ធ្វើបំណងប្រាថ្នាតាំងពីនៅក្មេងរបស់នាងបានក្លាយជាកាពិត!!

បណ្តាអ្នកគាំទ្រទើបតែបានដឹងទេថាតារាស្រីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង មានអ្នកតាមដាននៅក្នុងអ៊ិនស្តាក្រាមច្រើនជាងគេបំផុតក្នុងប្រទេសថៃនាពេលនេះ ចេះមានរឿងដែលចង់បានប៉ុន្តែមិនទាន់អាចសម្រេចបានដូចបំណងឡើយ។ ចុងក្រោយគ្រប់គ្នាបានដឹងព្រោះតារាស្រីបានផុសបង្អួតភាពស្រស់ស្អាតជាមួយម្កុដដែលនាងតែងតែស្រម៉ៃនោះ។

តារាស្រីរបស់យើងបានផុសជាអាលបុមរូបភាពចូលអ៊ិនស្តាក្រាម ក្នុងឈុតរ៉ូបរាត្រីវែងពណ៌បៃតង ពាក់ពានាឆ្លាក់ជាឈ្មោះរបស់នាងព្រមជាមួយ Caption សសេរថា “៊អរគុណមិត្តសំលាញ់ដែលឧស្សារកវាមកអោយ 👑💕”។ មុខនិងអាការ:របស់នាងនៅក្នុងរូបភាពទាំងអស់នោះបង្ហាញយ៉ាងច្បាស់ថា ម៉ៃដាវិកា កំពុងសប្បាយចិត្ត មានមោទនភាពដែលទីបំផុតនាងអាចធ្វើវាបាន។

After Footer (Active) - damrei Mr1 Zone2

ទោះបីវាគ្រាន់តែជាការងារមួយក្នុងចំណោមការងារសម្តែងរាប់រយរបស់នាងយ៉ាងណាក៏ដោយ davikah ពេញចិត្តហើយបានចាត់ទុកទិដ្ឋភាពកំឡុងពេលពាក់ម្កុដថាជារឿងពិត នាងបានធ្វើអោយក្តីស្រម៉ៃពីក្មេងរបស់នាងក្លាយជាកាពិតហើយ។

អត្ថបទដោយ សា