សូមចូលរួមអបអរសាទផង!! តារាសម្តែងប្រុសថៃ jsn_young8 សម្រេចបំណងប្រលងជាប់ជាប៉ូលីរបស់អូស្ត្រាលីក្នុងវ័យ ៤២ ដោយផ្លាស់ប្តូរជាមួយអាជីពក្នុងវិស័យសិល្ប:!!
លោក Jsn_yong8 ជាតារាសម្តែងប្រុសឆ្នើមរបស់ប្រទេសថៃដែលបានបាត់មុខពីកញ្ចក់ទូរទស្សន៍ និងខែ្សរភាពយន្តអស់ជាច្រើនឆ្នាំបន្ទាប់ពីបានចូលរួមសម្តែងរឿងកុន Fried Zone ជាមួយតារាស្រី Baifernbah និងលោក Naphatnine រួច។ គាត់សម្រេចចិត្តផ្អាកចោលការងារសិល្ប:ទាំងអស់របស់គាត់ដើម្បីធ្វើរឿងដែលជាក្តីស្រម៉ៃរបស់គាត់អោយបានសម្រេច។

ដោយសាគាត់ជាកូនកាត់មានឪពុកជាជនជាតិអូស្ត្រាលី តាំងពីនៅវ័យកុមារគាត់ចង់ក្លាយខ្លួនជាប៉ូលីសស្របតាមច្បាប់ហើយមានគុណភាពបំផុតប្រចាំប្រទេសអូស្ត្រាលី ហើយថ្ងៃនោះក៏បានមកដល់ពេលនេះគាត់បានសិក្សា ហ្វឹកហាត់ ហើយបានប្រឡង់ជាប់ជាមន្ត្រីស្របច្បាប់របស់ប្រទេសកំណើតលោកឪពុកជាស្ថាពរហើយ។
តារាសម្តែងប្រុសឆ្នើមបានចែកចាយដំណឹងល្អមួយនេះអោយហ្វែនៗនៅប្រទេសថៃបានដឹង និងបានចូលរួមសម្តែងក្តីអបអរសាទអោយគាត់យ៉ាងច្រើនកុះករនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរបស់គាត់។ សម្រាប់រឿងដែលថាក្តីប្រាថ្នាបានសម្រេចហើយគាត់នឹងត្រឡប់មកទទួលកាងារសម្តែង ផ្សាយពាណិជ្ជកម្ម នៅប្រទេសថៃវិញឬយ៉ាងណា យើងត្រូវរងចាំស្តាប់បទសម្ភាសន៍របស់ម្ចាស់ខ្លួនគាត់ជាបន្តទៀត តែទោះបីជាយ៉ាងណាក៏ដោយអ្នកគាំទ្រនឹករលឹកស្នាដៃសម្តែងល្អៗរបស់គាត់ជាខ្លាំង ហើយចង់អោយគាត់ត្រឡប់មកសម្តែងវិញកាន់តែឆាប់កាន់តែល្អ។
អត្ថបទដោយ សា





