ផ្អើលពេញមួយយប់ពេលដែល V និង LISA ថតរូបស្តាយស្រដៀងគ្នាក្នុងយន្តហោះតែមួយ តើនរណាថតឱ្យនរណាមុន!

ក្នុង​ព្រឹត្តិការណ៍​នេះ​អាច​ប្រាប់​បាន​ថា​ទីក្រុង​ប៉ារីស​ច្បាស់ជាហតខ្លាំងជាក់ជាមិនខាន នៅពេលដែលកំពូលតារាល្បីៗចំនួន 3 មកពីកូរ៉េខាងត្បូង Park Bo Gum, BTS V និង Lisa (BLACKPINK) បានទៅទីក្រុងប៉ារីស ប្រទេសបារាំងតាមយន្តហោះឯកជន ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូត Celine Men’s Summer 2023។ ពេល​នេះ​អ្នក​ទាំង​បី​បាន​ទៅ​ដល់​ទីក្រុង​ដែលល្បីខាងហ្វេនសិន និងទឹក​អប់​រួច​ហើយ ​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​មាន​ភាព​សប្បាយ​រីក​រាយ​ជា​ខ្លាំង។

ហើយគេក៏ឃើញ #LisaTaehyungBogumXCeline កើនឡើងនៅក្នុងបណ្ដាញសង្គមពេញមួយយប់។ ថ្មីៗនេះ V (Kim Taehyung) សមាជិកក្រុម BTS បានបង្ហោះរូបភាពស្វាគមន៍ ARMYs  (ឈ្មោះក្លឹបអ្នកគាំទ្រ) ជុំវិញពិភពលោក បន្ទាប់ពីបានទៅដល់គោលដៅដោយសុវត្ថិភាព។
ក្នុងរូបភាពនេះដែរ ក៏គេបានធ្វើការប្រៀបធៀបជាមួយនឹងរូបរបស់LISA ដែលបានផុសក្នុងIGរបស់ខ្លួនដើម្បីប្រាប់ហ្វេនBLINKថាខ្លួនមកដល់គោលដៅដូចគ្នា។ អ្វីដែលធ្វើឱ្យគេរំភើបនោះគឺរូបភាពទាំំងពីរមានលក្ខណៈស្រដៀងខ្លាំង ដោយLISA និងV សុទ្ធតែធ្វើមុខបែបខ្ចិលអង្គុយទ្រេតលើកៅអីនំាឱ្យគេគិតថាអ្នកទាំំងពីប្រាកដជាកូពីស្តាយគ្នាជាមិនខាន។

Eriya