ល្បីថាមានទំនាក់ទំនងស្នេហាជាមួយ Jennies ប៉ុន្តែធ្វើដំណើរទៅក្រៅប្រទេសជាមួយ Lisa!! BTS’s V និង Lisa’s Blackpink ជិះយន្តហោះឯកជនរួមគ្នាទៅប្រទេសបារាំង!

V សមាជិកក្រុម BTS ជាតារា K-POP ដែលមិនថាគាត់ធ្វើអ្វីនោះទេតែងតែក្លាយជាពត៌មានធំរបស់ពិភពលោកជានិច្ច។ ចុងក្រោយអ្នកប្រើប្រាស់អ៊ីនធឺណែតឆ្ងល់ទាក់ទងនឹងរឿងរ៉ាវស្នេហារបស់គាត់ ពីព្រោះមុននេះគាត់ត្រូវបានគេចាប់បានថាលួចទាក់ទងជាមួយ Jennies ប៉ុន្តែម្សិលមិញនេះគ្រប់សារពត៌មានចេញថាគាត់និង Lisa បានធ្វើដំណើរទៅប្រទេសបារាំងរួមគ្នាក្នុងយន្តហោះឯកជនតែមួយ។

After Footer (Active) - damrei Mr1 Zone2

ជារឿងពិតដែលលោក V សមាជិកក្រុម BTS និងកញ្ញា Lisa’s Blackpink មានដំណើរទៅក្រៅប្រទេសរួមគ្នាពីព្រោះទាំងមុនពេលឡើងយន្តហោះ ខណ:ពេលកំពុងជិះយន្តហោះ ហើយពេលទៅដល់ទីក្រុងប៉ារីសប្រទេសបារាំងអ្នកទាំងពីរបានថតរូបបង្ហោះចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន ដែលរូបទាំងអស់នោះបង្ហាញយ៉ាងច្បាស់ថាពួកគេនៅកន្លែងតែមួយ។
អ្នកទាំងពីរទៅប្រទេសបារាំងដើម្បីចូលរួមកម្មវិធីធំរបស់ប្រែន Celine ក្នុងនាងជាតារាផ្សព្វផ្សាយថ្នាក់អន្តរជាតិដូចច្នេះហើយទើបខាងប្រែនបារៀបចំទាំងយន្តហោះ ទីកន្លែងស្នាក់នៅដើម្បីទទួលអ្នកទាំងពីរដូចៗគ្នា។ ចំណែករឿងស្នេហាវិញយើងពុំទាន់ទទួលបាន Confirm ឬចម្លើយអ្វីទាក់ទងនឹងរឿងនេះនៅឡើយទេ ពីព្រោះតាមច្បាប់របស់តារា K-POP ពួកគេមិនអាចបង្ហាញ ឬធ្វើអោយមានពត៌មានបែបនេះចេញមកក្រៅនោះឡើយ។

អត្ថបទដោយ សា