រឿងមួយមិនទាន់ចាក់ផងBow Maylada មានរឿងថ្មីថតបន្តបន្ទាប់តួឯកប្រុសលើកនេះ Jame Jirayu ទៀតហើយ!

James Jirayu, Bow Maylada, និង Ice Paris ត្រូវប្រកាសថានឹងសម្តែងក្នុងរឿងថ្មី “Lok Mon Rob Thur”។ A-Tinnabhan មិត្តប្រុសរបស់ Anne Thongprasom និងអ្នកដឹកនាំរឿងដ៏ប៉ិនប្រសប់ Aew Ampaiporn នឹងផលិតរឿងនាពេលខាងមុខនេះ។ មានសេចក្តីរាយការណ៍ថា James Jirayu ត្រលប់មកជួប Bow Maylada វិញបន្ទាប់ពីបានធ្វើការជាមួយគ្នាក្នុងរឿង “Om! Crush on Me”។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាសម្តែង/តារាចម្រៀង Ice Paris ដែលមានទេពកោសល្យជាច្រើនរូប បានចូលរួមសម្តែងក្នុងរឿងថ្មីនេះ។ ម្យ៉ាងវិញទៀត នោះជាលើកទីមួយហើយសម្រាប់គាត់ដែលធ្វើការជាមួយ Thai TV3។ ព័ត៌មានលម្អិតនៃរឿង “Lok Mon Rob Thur” (បកប្រែថា ៖ The World Revolves Around You) មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀតអំពីបញ្ហានេះ។

Eriya