ថាមែនមែន! ទីបំផុត ដួង ម៉ានិច ចេញមុខបកស្រាយរឿងមានស្នេហាជាមួយ បុត្រ​ ហើយ!(មានវីដេអូ)

ពិតណាស់ទីបំផុតរឿងរា៉វស្នេហាខុសវ័យរវាងតារាសម្ដែងស្រីសំបូរប្រជាប្រិយភាពកញ្ញា​ ដួង ម៉ានិច និងតារាចម្រៀងវ័យក្មេងប្អូនប្រុស បុត្រ ដែលមហាជនចង់ដឹងនោះ ពេលនេះអ្នកទាំងពីរបានចេញមុខបកស្រាយហើយ។

ក្នុងនោះផងដែរកញ្ញា ដួង ម៉ានិច បាននិយាយថា​ ចំពោះរឿងលើកឡើងថានាងនិងបុត្រមានទំនាក់ទំនងស្នេហានិងគ្នានោះ គឺជារឿងមិនពិតនោះទេ គ្រាន់តែមួយរយៈពេលនេះអ្នកទាំងពីរត្រូវបំពេញការងារជាច្រើនជាមួយនិងគ្នាតែប៉ុនណោះ ដូច្នេះហើយសូមបងប្អូនគ្រប់គ្នាកុំយល់ច្រឡំ។

លើសពីនេះទៅទៀតកញ្ញា ដួង ម៉ានិច បានបន្ដទៀតថា ចំពោះទំនាក់ទំនងស្នេហាក៏គ្មាននោះទេ តែបើទំនាក់ទំនងបែបបងស្រីនិងប្អូនប្រុសគឺពិតជាមានពិតមែន៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី