ទីបំផុតតារាស្រីនាង Prang ត្រូវបានអ្នកដឹកនាំរឿងមើលឃើញ ក្លាយជាតួឯកស្រីក្នុងរឿងភាគថ្មីហើយ….

នៅទីបំផុតក្ដីស្រម៉ៃមួយនេះក៏បានក្លាយជាការពិត តួឯកស្រីនាង Prang Kannarun បានក្លាយជាតួឯកស្រី ត្រូវបានអ្នកដឹកនាំរឿងមើលឃើញពីការខំប្រឹងនិងសមត្ថភាពរបស់នាងនាពេលកន្លងមកប្រគល់តំណែងជាតួអង្គសំខាន់ក្នុងរឿងហើយនាងសម្ដែងហើយ។

ដោយតារាស្រីនាង Prang Kannarun នាពេលកន្លងមកក៏មានប្រជាប្រិយភាពខ្លាំងផងដែរទោះមិនបានលេងជាតួឯកស្រី ជាពិសេសរូបសម្រស់មុខមាត់របស់នាងតែងទទួលបានការសសើរថាស្អាតសមសួនតាំងពីចុងសក់ដល់ចុងជើង។ ពេលនេះរូបនាងកំពុងតែមានរឿងភាគថ្មីជិតចាក់បញ្ចាំងហើយក្នុងប៉ុស្ដិ៍ទូរទស្សន៍one31របស់ថៃ ក្នុងរឿង ใหม่ฟ้าเพียงดิน ជាតួឯកស្រីនៅក្នុងរឿង សម្ដែងរួមគ្នាជាមួយតួឯកប្រុសលោក Film Thanapat ជាការចាប់ដៃគូរួមគ្នាលើកដំបូងរបស់អ្នកទាំងពីរផងដែរ។ តោះមកមើលវីដេអូឈុតខ្លីនៃសាច់រឿងនេះខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ