មិននឹកស្មានថា Weir Sukonwat មិនមែនត្រឹមតែជាតារាល្បីឈ្មោះនោះទេប៉ុន្ដែក៏ជាម្ចាស់ចំការធុរេនដ៏ធំសមជាសេដ្ឋីលើដីមែន! មានរូបភាព
ទទួលបានរហ័សនាមជាសេដ្ឋីលើដីពិតៗសម្រាប់តួឯកស្រីកំពូលសង្ហា Weir Sukonwat ព្រោះសាម៉ីខ្លួនធ្លាប់ផ្ដល់បទសម្ភាសន៍ថា ចូលចិត្តប្រើជីវិតបែបសាមញ្ញៗធ្វើស្រែចម្ការ ហើយចូលចិត្តមើលថែដីដូចជាជីវិត ប្រសិនបើមានដីល្អៗ និងទិញទុកភ្លាម ជាក់ស្ដែងអ្វីដែលហ្វេនៗបានឃើញគឺការធ្វើពិធីបុណ្យនៅផ្ទះ បង្ហញអោយឃើញពីម៉ូតផ្ទះបែបស្រុកស្រែតូចមួយគួអោយចង់រស់នៅ
ក្រៅពីនេះ Weir នៅមានដីប្រមាណជា 7 រ៉ៃនៅខេត្ត Nakhon Nayok គេហៅថា Rai Khanarat តាំងចិត្តថានិងធ្វើអោយក្លាយទៅជាឋានសួគ៌លើដីដែលពោរពេញទៅដោយធម្មតាដើមឈើដំណាំគ្រប់ប្រភេទ
ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ ពេលនេះអ្នកកំលោះរូបសង្ហាយើងក៏មានរហ័សនាមជាសេដ្ឋីស្រុកស្រែផងដែរ Weir ប្រមូលទិញដីទុកតាមខេត្តជាច្រើនរ៉ៃ ជាពិសេសនៅពេលនេះដំណាំក្នុងចំការសុទ្ធតែចេញផ្លែផ្កាអស់ហើយ ទាំងធុរ៉េន សាវម៉ាវ ឡុងកុង អាចនិយាយបានថាឃើញហើយត្រជាក់ចិត្តណាស់
ពីរូបភាពក្នុង IG របស់អ្នកម៉ាក់ Weir បានផុសបង្អួតធុរ៉េនលឿងទុំឆ្អិនឆ្អៅ ហើយប៉ះដាក់ឡានពេញតែម្ដង ដោយអ្នកម៉ាក់បានប្រាប់ថា ជាធុរ៉េនក្នុងចំការ “Durian from Kanaros Farm! WOW” គ្រប់គ្នាឃើញហើយលាន់មាត់គ្រប់គ្នាតែម្ដងចា
អត្ថបទដោយ : នីត្តា























