ល្បីថាអ្នកដឹកនាំរឿង annethong កំពុងតាមចែចូវលោក thanapob_lee!! តារាសម្តែងឆ្នើមប្រុសរូបនេះនឹងក្លាយខ្លួនជាកូនសំណប់បន្ទាប់របស់នាង!

ដំណឹងថាលោក thanapob_lee ចង់ដកខ្លួនចេញពីវិស័យសម្តែងរឿងភាគផ្សាយតាមកញ្ចក់ទូរទស្សន៍ប្រហែលមិនអាចក្លាយជាកាពិតបានទេមើលទៅ ពីព្រោះអ្នកដឹកនាំរឿងល្បីៗតាមគាត់ជាប់មិនប្រលែងដៃសោះឡើយ។ ចុងក្រោយតារាស្រី អែន បញ្ចេញផុសប្រាប់យ៉ាងច្បាស់ថាតារាសម្តែងប្រុសម្នាក់នេះជាគោលដៅជាទីស្រលាញ់របស់នាង។
តាមទម្លាប់កញ្ញា annethong ផុសរូបជាមួយតារាដែលនាងមានទំនាក់ទំនងការងារជាមួយតែប៉ុននោះ ចំណែកតារាដែលជាប់ជាតួឯកប្រុសស្រីវិញគឺដឹងតែ ១០០% ពួកគេជាតួអង្គសំខាន់ក្នុងរឿងដែលនាងត្រៀមចេញ។ ចុងក្រោយផុសរូបជាមួយតារាសម្តែងឆ្នើមប្រចាំបុស្តិ៍លេខ ១ ​thanapob_lee ជាមួយសាសសេរនាំសើចថា “អត់ហ៊ានចុះចេញពីស្បែកជើងកែងទេថ្ងៃនេះ កំលោះនេះខ្ពស់ហើយវែងខ្លាំង😂…” ។
បណ្តាលអោយអ្នកតាមដានរបស់តារាស្រីនាំគ្នាគិតថានាងកំពុងមានរឿងថ្មីដែលតាមបញ្ចុះបញ្ចូល ​thanapob_lee អោយមកចូលរួមការងារក្នុងនាមជាតួឯកប្រុស។ លើកនេះប្រហែលរាងលំបាកបន្តិចហើយដោយសាតួឯកប្រុសរូបនេះបានប្រកាសមុននេះបន្តិចថាគាត់លែងចង់សម្តែងរឿងភាគទៀតហើយ annethong ធ្វើបានសម្រេចឬយ៉ាងណាតោះតាមដានទាំងអស់គ្នា!!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា